Wednesday, January 22, 2025
Homeព័ត៌មានជាតិតុលាការសម្រេចដោះលែងមេក្លោងស្រ្តីម៉ាស្សា លួចលុយភ្ញៀវ ឃុំខ្លួនកូនចៅ២នាក់

តុលាការសម្រេចដោះលែងមេក្លោងស្រ្តីម៉ាស្សា លួចលុយភ្ញៀវ ឃុំខ្លួនកូនចៅ២នាក់

ភ្នំពេញ ៖ ស្រ្តីម៉ាស្សាម្នាក់ដែលប្រជាពលរដ្ឋភាគច្រើនស្គាល់ថាជាមេក្លោង ជំនាញខាងលួចលុយភ្ញៀវជាញឹកញាប់ ហើយល្បីរន្ទឺ មិនដែលឃើញតុលាកាចាត់ការតាមផ្លូវច្បាប់ ឲ្យមានភាពសុក្រឹតឡើយ ក្រោយពីឃាត់ខ្លួនយ៉ាងច្រើន៣ទៅ៤ថ្ងៃ តុលាការនឹងដោះលែងជាបន្ទាន់ សង្ស័យស្រ្តីមេក្លោងម្នាក់នេះត្រូវជាខ្សែស្រឡាយជាមួយតុលាកាហើយ ទើបមិនហ៊ានឃុំខ្លួន ឬចោទដាក់បន្ទុក ទោះជាមានភស្តុងតាងដើមបណ្តឹងក៏ដោយ ក្រោយពីនគរបាលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ កន្លងមក នៅផ្ទះកោសជប់ម៉ាស្សា តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ហើយបាតុភាពទាំងនេះ មកដល់រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ អ្វីដែលប្រជាពលរដ្ឋគិតមិនខុសឡើយ ពលរដ្ឋលាន់មាត់ថាអយុត្តិធម៌ បន្ទាប់ពីតុលាការចេញដីកាសម្រេចដោះលែងស្រ្តីមេក្លោងលួចលុយ ហើយបែរជាចេញដីកាសម្រេចឃុំខ្លួនស្រ្តីម៉ាស្សា២នាក់ ជាបក្ខពួកទៅវិញ ។

ជនសង្ស័យដែលតុលាការសម្រេចដោះលែងឲ្យមានសេរីភាព ចេញទៅប្រកបរបរម៉ាស្សាដដែលវិញនោះ  ឈ្មោះ ហេង ធូ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅភូមិអង្គរបុរី ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ជាមេក្លោង  ។​  ចំណែកឯស្រ្តីម៉ាស្សាជាបក្ខពួក២នាក់ តុលាការសម្រេចចេញដីកាឃុំខ្លួនពន្ធនាគារព្រៃស ទី១. ឈ្មោះ អុល បុប្ផា ភេទស្រី  អាយុ១៩ឆ្នាំ មុខរបរនារីម៉ាស្សា ស្នាក់នៅផ្ទះម៉ាស្សា ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប មានស្រុកកំណើតភូមិពាមរក៍ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ទី២. ឈ្មោះ តុល ស្រីវី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតភូមិសេរីមាន់១០ ឃុំហាន់ជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម  ។

តាមប្រជាពលរដ្ឋក៏ដូចជាជនធ្លាប់រងគ្រោះ បានលើកឡើងថា រឿងតុលាកាសម្រេចដោះលែងស្រ្តីម៉ាស្សាមេក្លោងជំនាញខាងលួចលុយភ្ញៀវមិនឈប់ឈរ ហើយក៏មិនញញើតទៅនឹងច្បាប់ស្រុកខ្មែរដែរ ហាក់បីដូចជាអយុត្តិធម៌សម្រាប់ពួកគាត់ ក៏ដូចជាសង្គមដែរ កន្លងមកឃើញថា ស្រ្តីសង្ស័យឈ្មោះ ហេង ធូ មិនដែលឃើញប្រឈមមុខនឹងផ្លូវច្បាប់ដល់តុលាការដោះលែងរហូត ក្នុងហេតុផល គ្នានភស្តុតាងគ្រប់គ្រាន់ ទោះជាដើមបណ្តឹងប្តឹងចោទដាក់បន្ទុកក៏ដោយ មកដល់លើកនេះ ពលរដ្ឋគ្មានជំនឿទៅលើតុលាការ ខណៈដែលមិនផ្តល់ភាពសុក្រឹតរវាងជនរងគ្រោះ ជាមួយមេក្លោង លួចលុយរូបនេះ ។

បន្ទាប់ពីចេញដីកាសម្រេច លេខ៣៥៣៧ «ម» ដ.ព.ស ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ និងដីកាលេខ៣៥៣៨ «ម» ដ.ព.ស ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោកគឹម រ័ត្នណារិន ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យឈ្មោះ អ៊ុល បុប្ផា និងឈ្មោះ តុល ស្រីវី នៅពន្ធនាគារព្រៃស នាល្ងាចថ្ងៃទី២៥ ខែមិថុនានេះ ។ រីឯស្រ្តីសង្ស័យឈ្មោះ ហេង ធូ ត្រូវបានតុលាការសម្រេចចេញដីកាដោះលែងវិញ ចេញដោយចៅក្រម គឹម រ័ត្នណារិន ។

បើតាមការស្ទាបស្ទង់មតិរបស់សមត្ថកិច្ចវិញ អស់ជំនឿពេលដែលកើតមានបាតុភាពចូលម៉ាស្សាបន្លំលួចលុយ កសាងសំណុំរឿងដដែលជាដដែល ដោះលែងដដែល ទទួលរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ៕

ស្តី្រម៉ាស្សាដែលជាមេក្លោងលួចលុយភ្ញៀវ ត្រូវតុលាការដោះលែង
បក្ខពួក២នាក់ ត្រូវតុលាការឃុំខ្លួន
RELATED ARTICLES