Tuesday, September 17, 2024
Homeតារាខ្មែរស្ងាត់ៗ!!! កូនស្រីនាយក្រូច ទើបមានអាយុ១៨ឆ្នាំ ភ្ជាប់ពាក្យព្រឹកមិញហើយ

ស្ងាត់ៗ!!! កូនស្រីនាយក្រូច ទើបមានអាយុ១៨ឆ្នាំ ភ្ជាប់ពាក្យព្រឹកមិញហើយ

កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ តារាកំប្លែងនាយក្រូច បានរៀបចំធ្វើពិធីភ្ជាប់ពាក្យឲ្យកូន​ស្រី​ច្បងរបស់​លោក នៅ​​​​​គេហ​ដ្ឋាន​​ស្ថិត​​ក្នុ​ង​​ភូមិ​ត្រាច​​កុះ​ ឃុំមហា​ឫស្សី ស្រុកគង​ពិសី ខេត្តកំពង់​ស្ពឺ។

តារាកំប្លែងក្នុងក្រុមនាយពែកមី​ នៅCTN នាយក្រូច ​​​បាន​​ឲ្យ​​សារព័ត៌មានដឹង​​ថា ”កូន​​របស់​​លោក​​មាន​​ឈ្មោះ បឿន សុបុន​បញ្ញា ​វ័យ​១៨​ឆ្នាំ ​ចំណែក​​អនា​គត​​កូន​ប្រសា​​ មាន​​ឈ្មោះ ពេញ ដា​រិទ្ធិ អាយុ​២១​ឆ្នាំ ជា​​កូន​​អ្នក​​​​ភូមិ​ជិត​​គ្នា។

នាយក្រូច បានបន្ត​ថា ​កូនៗ​​​​បានស្រលាញ់​គ្នា​​​ជាង​​​៥​​ឆ្នាំ​​​​​ហើយ ​​​ដោយ​​មាន​​ការ​ណែនាំ​​ពី​​ចាស់​​ទុំ​​សង​​ខាង គួប​ផ្សំ​​​កូនៗ​​ពេញ​ចិត្តគ្នា​ផង​ អំឡុងពេល​​គ្រួសារ​​ទាំង​សងខាង​​​​​​​​​​​​រាប់​​អាន​គ្នា​ច្រើន​ដំណ​មក​ហើយ។ ក្នុងថ្ងៃ​ភ្ជាប់​ពាក្យ​កូន​ស្រីច្បង​នេះ នាយ​ក្រូច មិន​​បាន​អញ្ជើញ​អ្នក​សិល្បៈ​ចូល​រួម​ច្រើន​នោះ​ទេ ពោល​គឺ​​អញ្ជើញ​មិត្ត​ជិតស្និទ្ធ​ និង​ញាតិ​​សង​ខាង​ប៉ុណ្ណោះ។ នាយក្រូច ក៏បានប្រាប់ថា ក្រោយ​ពី​រៀប​ការ​រួច នាយនឹងនិង​ចែក​មុខ​របរ​វង់ភ្លេង ​ឲ្យកូនស្រី​មើល​ការ​ខុសត្រូវ​ ចំពោះ​កូនប្រសា​ នាយ​ចង់​ឲ្យចូលម្រើការងារមន្ត្រី​រាជការ។

លោកបន្តថា ដោយ​សារ​តែ​ទាំង​កូន​បង្កើត​និង​អនាគត​កូន​ប្រសារ សុទ្ធតែនៅរៀនមហាវិទ្យាល័យ ដូចនេះគម្រោងរៀបការ នៅមិនទាន់គិតនៅឡើយទេ គ្រាន់​តែ​ភ្ជាប់​ពាក្យ​ឲ្យ​ចាស់​ទុំ​ដឹង​ឮ​សិន​ប៉ុណ្ណោះ​។ ចំពោះថ្លៃបណ្ណាការគ្រួសារខាងស្រីមិនបានបង្គាប់នោះដែរ គឺមានតែការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះ។

សូមបញ្ជាក់ដែរថា នាយ​ក្រូច​ មាន​កូន​តែ​២នាក់​ (ប្រុស១​ស្រី១) បន្ទាប់​ពី​លោក​បាន​រៀប​ការ​បានជិត២០ឆ្នាំមកហើយ៕

RELATED ARTICLES