ភ្នំពេញ ៖ បុរសវ័យ50ឆ្នាំម្នាក់ បានហៅម៉ូតូឌុបជិះ តែបែរជាបែកគំនិតលូកយកលុយអ្នករត់ម៉ូតូ ឌុប ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ ។ ហេតុការណ៌ខាងលើនេះកើតហេតុនៅវេលាម៉ោង៩នឹង៣០នាទី ថ្ងៃទី29 ខែមិថុនា ឆ្នាំ2017 ត្រង់ចំណុចស្ពានអាកាសស្តុបទួលគោក តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ឃុន សី ភេទប្រុស អាយុ51 ឆ្នាំ មុខរបរនឹងស្នាក់នៅមិនពិតប្រាកដ។
ចំណែកបុរសដែលជាអ្នករត់ម៉ូតូឌុប មានឈ្មោះ សូម ធឿន អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ។
បើតាមសំដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានហៅម៉ូតូខ្លួនឲ្យជូនជនសង្ស័យពីស្ថានីយ៌បូបទឹកនៅសង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក ទៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី លុះមកដល់ត្រង់ចំណុចមុខទីស្ដីការ ស្រាប់តែជនសង្ស័យបានប្រាប់ឲ្យជិះទៅមុខ បន្តទៅមន្ទីរពេទ្យលោកសង្ឃ មិនទាន់ដល់គោលដៅផង គ្រាន់មកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពលូកយកលុយជនរងគ្រោះដែលដាក់ក្នុងហោប៉ៅខាងក្រោយ ភ្លាមៗនោះ ជនរងគ្រោះបានដឹងថា ជនសង្ស័យលូកយកលុយខ្លួន បាននិយាយទៅកាន់ជនសង្ស័យថា ម៉េចបានលូកយកលុយរបស់គាត់ តែត្រូវជនសង្ស័យប្រកែកថា មិនបានយកទេ ស្រាប់តែជនសង្ស័យដាក់លុយក្នុងកញ្ចប់បារី រួចបោះចោលទៅក្រោមរថយន្ត តែត្រូវជនរងគ្រោះឈប់ម៉ូតូរត់ទៅរើស តែត្រូវជនសង្ស័យគំរាមថា បើរត់តាមគេទៀត គេវ៉ៃ តែត្រូវជនរងគ្រោះរត់ទៅប្រាប់សមត្ថកិច្ចប្រចាំគោលដៅជួយចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន យកធ្វើការសាកសួរ។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានយកជនសង្ស័យមកសាកសួរ និងធ្វើការឆែកឆេរ បានរកឃើញថ្នាំក្រាមសថ្លាចំនួន6កញ្ចប់តូច ឧបករណ៌សម្រាប់ជក់មួយ និងលុយដុល្លារក្លែងក្លាយ ចំនួន325$ លុយបាត500បាត កាតសំគាល់ខ្លួនអ្នកសារព័ត៌មានចំនួន01។
បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាង ត្រូវប៉ូលិសប៉ុស្តិ៍ទឹកល្អក់១ ដឹកប្រគល់ឲ្យអធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕