Wednesday, January 22, 2025
Homeព័ត៌មានជាតិបុរស២នាក់ ត្រូវក្មេងស្ទាវធាក់ដួលទៅបុករថយន្តកូរ៉ូឡា រងរបួសស្រាល

បុរស២នាក់ ត្រូវក្មេងស្ទាវធាក់ដួលទៅបុករថយន្តកូរ៉ូឡា រងរបួសស្រាល

ភ្នំពេញៈ បុរស២នាក់ ជិះម៉ូតូមកពីញាំអី ត្រឡប់ទៅផ្ទះវិញ ត្រូវក្មេងស្ទាវធាក់ប្រដួលម៉ូតូម៉ាក Today ទៅបុករថយន្តកូរ៉ូឡា បណ្តាលឲ្យដួល សំណាងល្អរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៨២ នៅចំណុចជិតស្តុបផ្សារដេប៉ូ ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់ ជិះម៉ូតូម៉ាក Today ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GH-7574 ធ្វើដំណើរមកតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុ ក៏ស្រាបតែមានក្មេងទំនើងមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង មិនចាំម៉ាកធ្វើដំណើរស្របទិសគ្នា បានជិះមកធាក់ ធ្វើឲ្យជនងគ្រោះដួលទៅបុកនឹងរថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2L-2580 បណ្តាលឲ្យដួលរងការខូចខាតថយន្តវៀចកញ្ចក់បន្តិចបន្តួចចំណែកឯបុរស២នាក់នោះ រងរបួសស្រាល ភ្លាមៗនោះដែលជនរងគ្រោះអត់មានលុយសងក៏លើកដៃសំពះខាងម្ចាស់រថយន្ត ប៉ុន្តែខាងម្ចាស់រថយន្តមិនព្រម បានសមត្ថកិច្ចចរាចរណ៍ខណ្ឌជួយសម្រួល ទើបជនងគ្រោះ ព្រមលើលែងទោស៕

RELATED ARTICLES