ភ្នំពេញ ៖ ហាងម៉ាស្សាដែលមានថៅកែជាជនជាតិចិនមួយកន្លែង យីហោឡុងឈានគឺ ស្ថិតនៅផ្ទះលេខ១០អា ក្រុមទី៣០ ផ្លូវ៣១៥ ភូមិ៨ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ត្រូវបានកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ស្នងការរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួនបានស្រី១២នាក់ ដោយជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ចាកម្ម កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧ ។
ប្រតិបត្តិការឆែកឆេរហាងម៉ាស្សាខាងលើ ឃាត់ខ្លួនថៅកែប្រុសជនជាតិចិនម្នាក់ មេការស្រីជនជាតិវៀតណាមម្នាក់ និងស្រ្តីបំរើសេវាម៉ាស្សា ១០នាក់ សរុបទាំងអស់១២នាក់និងស្រោមអនាម័យ ដែលប្រើរួច និងមិនទាន់ប្រើមួយចំនួន។
សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីកម្លាំងជំនាញស៊ើបអង្កេតឃើញទីតាំងខាងលើ បានប្រព្រឹត្តអំពើសញ្ចាកម្ម បើកបម្រើសេវាផ្លូវភេទ ទើបកម្លាំងនគរបាលការិយាល័យជួញដូរមនុស្ស និងការពារអនីតិជនស្នងការក្រាជធានីភ្នំពេញ ដឹកនាំដោយលោកចាន់ កិក្តិខុម ស្នងការរងរាជធានីភ្នំពេញ ដឹកនាំការិយាល័យជួញដូរមនុស្ស និងមានការសម្របសម្រួល ពីលោកគុជ គីមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងកម្លាំងការិយាល័យជំនាញ មានការចូលរួមពីនគរបាលមូលដ្ឋាន អាជ្ញាធរ បើកប្រតិបត្តិការបង្ក្រាប ទីតាំងខាងលើ ដែលបានប្រព្រឹត្តជាក់ស្តែងអំពើសញ្ចាកម្ម រកឃើញស្រោមប្រើហើយមួយចំនួនស្រោមមិនទាន់ប្រើមួយចំនួនទៀត ។
ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីពាក់ព័ន្ធទាំង១២នាក់ សមត្ថកិច្ចនាំខ្លួនទៅកាន់ការិយា
ល័យជំនាញស្នងការរាជធានីភ្នំពេញ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕