Friday, November 29, 2024
Homeព្រឹត្តិការណ៍សង្គមលោកសង្ឃថើបបឺតមាត់ស្រីស្នេហ៍ បង្ហោះបង្អួតគេផ្អើលហ្វេសប៊ុក

លោកសង្ឃថើបបឺតមាត់ស្រីស្នេហ៍ បង្ហោះបង្អួតគេផ្អើលហ្វេសប៊ុក

ភ្នំពេញ ៖ លោកសង្ឃមួយអង្គ បានថតរូបថើបបឺតមាត់ស្រីស្នេហ៍ បង្ហោះតាមហ្វេសប៊ុក បង្កឱ្យមានការភ្ញាក់ផ្អើលដល់មហាជន ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក តាំងពីថ្ងៃទី 06-07 ខែកក្កដា ឆ្នាំ2017 មកដល់ពេលនេះ ដោយមានការរិះគន់យ៉ាងចាស់ដៃថា ខ្លួនជាព្រះសង្ឃ កោរសក់ស្លៀកស្បង់ចីវរ តែប្រព្រឹត្តខុសគន្លងធម៌វិន័យព្រះពុទ្ធសាសនា ហើយបានស្នើសុំឱ្យក្រសួងធម្មការ និងសាសនា ចាត់វិធានការជាបន្ទាន់ ចំពោះសង្ឃទ្រុស្តសីល អង្គនេះ ដើម្បីកុំឱ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោកសង្ឃដែលបង្ហោះរូបថើបបឺតមាត់ ស្រីស្នេហ៍តាមហ្វេសប៊ុកនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែតាមការពិនិត្យ ភិនភាគ មានវ័យប្រមាណ20ឆ្នាំ។ ចំណែកនារីជាសង្សារ ក៏មិនត្រូវបានស្គាល់អត្តសញ្ញាណ ដូចគ្នា មានវ័យប្រមាណ15ទៅ16ឆ្នាំប៉ុណ្ណោះ។

មហាជនទូទៅបានសម្តែងនូវការហួសចិត្ត និយាយលែងចេញ នៅពេលបានឃើញរូបភាពព្រះសង្ឃស្លៀកស្បង់ចីវរ ថតរូបថើប បឺតមាត់ស្រីស្នេហ៍ បង្ហោះតាមហ្វេសប៊ុកបែបនេះ ដែលទង្វើបែបនេះធ្វើប៉ះពាល់ និងអាប់ឱនដល់សាសនា។ ដូច្នេះប្រជាពលរដ្ឋ ពុទ្ធសាសនិក សំណូមពរឱ្យក្រសួងធម្មការ និងសាសនា មេត្តាចាត់វិធានការលើសង្ឃមួយ អង្គនេះជាបន្ទាន់ ដើម្បីកុំតម្លៃសាសនាធ្លាក់ ចុះព្រោះតែបុគ្គលសង្ឃទ្រុស្តសីលម្នាក់នោះ។

យ៉ាងណា ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំយោបល់ឆ្លើយតបពីអ្នកនាំពាក្យក្រសួងធម្មការនិងសាសនាបានទេ កាលពីល្ងាចម្សិលមិញ៕

ខៀវទុំ

RELATED ARTICLES