នៅថ្ងៃទី៧ ខែ៧ ឆ្នាំ២០១៧ កន្លងទៅនេះលោកកុយ ស៊ីឌឿន ដែលជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគមនសិល្បៈ ករខ្មែរនិងជាម្ចាស់ផលិតកម្មឌីភី បានធ្វើខួបអាពាហ៍គម្រប់១៤ឆ្នាំ ជាទ្រង់ទ្រាយធំដែលមានតារាសិល្បៈចូលរួម យ៉ាងច្រើនកុះករនៅគេហដ្ឋានរបស់លោកនៅជិតវត្តដំបូកខ្ពស់ខណៈដែលលោកអះអាងថា ធ្វើឡើងដើម្បីរឹតចំណង ស្នេហ៍និងលើករាសីថ្ងៃពិសេស។
លោកកុយ ស៊ីឌឿន បានថ្លែងឲ្យដឹងថា លោកបានរៀបអាពាហ៍ពិពាហ៍កសាងសុភមង្គលជាមួយភរិយាឈ្មោះហួត សុភាព ដោយទទួលបានចំណងដៃកូនប្រុសស្រីចំនួន៤នាក់រយៈពេល១៤ឆ្នាំមកហើយ ហើយកាលខួប១០ឆ្នាំ លោកបានធ្វើជាទ្រង់ទ្រាយធំម្ដងរួចមកហើយដែរ។យ៉ាងណាចំពោះពិធីខួបអាពាហ៍ពិពាហ៍គម្រប់១៤ឆ្នាំ នេះគឺលោកធ្វើឡើងដើម្បីបញ្ជាក់ពីក្ដីស្រលាញ់ចំពោះក្រុមគ្រួសារជាពិសេសភរិយាសំណព្វចិត្ត។ណាមួយលោកធ្វើចំថ្ងៃ៧ ខែ៧ ឆ្នាំ២០១៧ ដែលលោកចាត់ទុកថាជាថ្ងៃពិសេ ថ្ងៃហេង ថ្ងៃលាប ថ្ងៃជ័យ គឺដើម្បីលើករាសីលើកហុងស៊ុយឲ្យកាន់ចំរុងចម្រើននៅក្នុងគ្រួសារ។
ដើម្បីបញ្ជាក់ពីក្ដីស្រលាញ់ចំពោះភរិយានៅថ្ងៃពិសេសនោះលោកកុយ ស៊ីឌឿន ក៏មានកាដូជាខ្សែករមាសសម្រាប់ ភរិយាផងដែរ។ជាពិសេសនោះលោកក៏បានបង្ហាញថើបភរិយាយ៉ាងផ្អែមល្ហែមនៅចំពោះមុខសារព័ត៌មាន យ៉ាងច្រើនកុះករទៀតផង។
សម្រាប់ខួបអាពាហ៍ពិពាហ៍១៤ឆ្នាំនេះលោកកុយ ស៊ីឌឿន បានចំណាយជិត១ម៉ឺនដុល្លារ ដើម្បីរៀបចំដែលបាន អញ្ជើញភ្ញៀវចំនួន៣៩តុ ជិត៤០០នាក់ ហើយក៏មានតារាសិល្បៈល្បីៗចូលរួមផងដែរ។មិនត្រឹមតែប៉ុណ្ណោះនៅពេលព្រឹក ក៏មានរៀបពិធីសែនចងដៃដូចមង្គលការថ្មីថ្មោងផងដែរ ហើយអ្វីដែលគួរឲ្យស្ងោចសរសើរទៀតនោះក៏មានស្លៀកពាក់ឈុតអាពាហ៍ពិពាហ៍ជាច្រើនឈុតគួរឲ្យ ទាក់ទាញទៀតផងខណៈដែលមជ្ឈដ្ឋានជាច្រើនបានសរសើរចំពោះជីវិតស្នេហារបស់លោកជាមួយ និងការសន្យាថានិងបន្តកាន់ដៃកសាងសុភមង្គលរួមគ្នាអស់មួយជីវិត៕