Thursday, December 5, 2024
Homeព័ត៌មានសិល្បៈប្រទះឃើញសពអណ្តែតទឹក ប្រជាពលរដ្ឋអះអាងថាជាចោរគាស់បន្ទប់ជួល

ប្រទះឃើញសពអណ្តែតទឹក ប្រជាពលរដ្ឋអះអាងថាជាចោរគាស់បន្ទប់ជួល

ភ្នំពេញ៖ ប្រទះឃើញសពអណ្តែតទឹកបឹងកំប្លោក ទាំងដៃចងស្លាបដេកទៅក្រោយ ត្រូវប្រជាពលរដ្ឋអះអាងថា សពជាជនសង្ស័យគាស់បន្ទប់ជួល ត្រូវបានប្រជាពលរដ្ឋវាយ ហើយជន សង្ស័យរត់គេចទៅចូលក្នុងទឹកបឹង បណ្តាលឲ្យលង់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១០ព្រឹក ថ្ងៃទី១០ ខែកក្កដា នៅក្នុងទឹកបឹងកំប្លោក​ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

​សព​មានឈ្មោះបាល់ ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំកន្លែងកើតហេតុខាងលើ​ មានស្រុកកំណើតនៅភូមិត្រពាំងក្រូច ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្ត
តាកែវ។

ប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីក្រុមគ្រួសារជនរងគ្រោះខាងលើបាត់មិនឃើញ​ត្រឡប់ទៅផ្ទះវិញ ក៏បានដើររកតាំងពីថ្ងៃទី៨ ខែកក្កដា តែរកមិនឃើញ​ គ្រាន់តែដឹងថា មានប្រជាពលរដ្ឋនាំគ្នាដេញវាយរត់ទៅពួននៅចំណុចកើតហេតុ ក៏បានទៅរកម្តងមកហើយ តែរកមិនឃើញ​ ទើបតែនៅព្រឹកថ្ងៃទី១០ ខែកក្កដា ទៅរកម្តងទៀត បានប្រទះឃើញសព អណ្តែតទឹកទាំងដៃចងស្លាបសេកជាប់ទៅក្រោយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ។

បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា ​កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៨ ខែកក្កដា ជនរងគ្រោះខាងលើនេះបានធ្វើសកម្មភាពគាស់បន្ទប់ជួលរបស់ប្រជាពល​រដ្ឋបានសម្រេច ហើយរត់មិនរួច ក៏ស្រែកផ្អើលនាំគ្នាព័ន្ធចាប់បានចងស្លាបសេក វាយទ្រមខ្លួន ប៉ុន្តែជនសង្ស័យព្យាយាមរត់គេចលោតចុះទឹកបឹងមានស្មៅច្រើន គេចខ្លួនបាត់រកមិនឃើញ ប្រជាពលរដ្ឋក៏នាំគ្នាឈប់តាមរកបន្តទៀតរហូតដល់​វេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកក្កដា ​ត្រូវបានបងប្រុសបង្កើតដើររក​នៅកន្លែងកើតហេតុបានប្រទះឃើញសាកសពក្នុងទឹកកប់កំប្លោក ទើបផ្អើលដល់សមត្ថកិច្ច ។

ដោយឡែក នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឲ្យដឹងថា ករណីខាងលើនេះមិនទាន់ដឹងថាជាករណីឃាតកម្ម ឬក៏ប្រជាពលរដ្ឋនាំគ្នាវាយដូចការអះអាងរបស់ប្រជាពលរដ្ឋនៅឡើយ​ទេ ព្រោះកាលពីថ្ងៃទី៨ ខែកក្កដា ប្រជាពលរដ្ឋអះអាងថាមានចោរគាស់ផ្ទះនោះ មិនមានប្រជាពលរដ្ឋរាយការណ៍ ឬប្តឹងសមត្ថកិច្ចទេ។ ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ​បន្តទៀត ។ សពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសំបួរមាស ៕​

RELATED ARTICLES