Thursday, September 19, 2024
Homeតារាខ្មែរតារាល្បីៗខ្មែរនិងថៃលេចមុខក្នុងព្រឹត្តិការណ៍ខួបពីរឆ្នាំរបស់PNN

តារាល្បីៗខ្មែរនិងថៃលេចមុខក្នុងព្រឹត្តិការណ៍ខួបពីរឆ្នាំរបស់PNN

នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នេះស្ថានីទូរទស្សន៍PNN បានប្រារព្ធខួបពីរឆ្នាំរបស់ខ្លួននៅសណ្ឋាគារភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាល្បីៗរបស់ខ្មែរនិងតារាសម្ដែងដ៏ល្បីប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃTV3 គឺកញ្ញាTaew រួមនឹងតារាថៃពីររូបទៀតគឺPeth និងMai ខណៈដែលតារាខ្មែរនិងថៃបានលើកយកបទចម្រៀង ពិរោះៗមកបកស្រាយថែមទាំងមានកិច្ចសម្ភាសន៍ពិសេសជុំវិញការមកដល់ទឹកដីនៃប្រទេសកម្ពុជាផងដែរ។

ចំពោះតារាសម្ដែងល្បីៗនិងជាតួសម្ដែងរឿងរបស់ស្ថានីយទូរទស្សន៍PNN ដែលបានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ នោះមានដូចជា លោកទេព រិនដារ៉ូ កញ្ញាឌួង ម៉ានិច្ច លោកណា ខុន កញ្ញាស៊ិន សក្កដា ប្អូនស្រីជូលី លោកសុភារិទ្ធ កញ្ញាលី គីម កញ្ញាវត្តី លោកខាត់ វៃហាំង កញ្ញាស៊ិន យូប៊ីន លោកប៉ែន សុធារ៉ា និងកញ្ញាសូ ដានីតា ជាដើម។

ក្នុងព្រឹត្តិការណ៍គម្រប់ខួបពីរឆ្នាំនេះដែរក៏មានការបង្ហាញជូនវីដេអូខ្លីៗស្ដីពីខ្សែភាពយន្តភាគខ្មែររឿងភាគខ្មែរ រឿងភាគថៃនិងរឿងភាគហុងកុង ដែលកំពុងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PNN ។

លោកPramote Chokesirikulchai អគ្គនាយកនៃស្ថានីយទូរទស្សន៍ភីអិនអិន បានថ្លែងឲ្យដឹងថា”រយៈពេលពីរឆ្ នាំកន្លងមកហើយដែលស្ថានីយទូរទស្សន៍PNN ចាប់ផ្ដើមដំណើរការផ្សាយជាផ្លូវការហើយយើងខ្ញុំពិតជាមាន មោទនភាពនិងសម្រេចបានជោគជ័យចំពោះ អ្វីដែលយើងបានបង្កើតឡើងព្រមទាំងទទួលបានការគាំទ្រពីទស្សនិកជននិងបណ្ដាដៃគូឧបត្ថម្ភជាច្រើន។យើងខ្ញុំបានបង្កើតនិងនាំយកនូវខ្សែភាពយន្តល្អៗជាច្រើនដើម្បីចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍PNN ដូចជារឿងភាគខ្មែរ រឿងភាគថៃ រឿងហុងកុង និងបានបង្កើតនូវកម្មវិធីព័ត៌មាន រហ័សទាន់ចិត្តចេញពីប្រភពច្បាស់លាស់ថែមទាំងមានគុណភាពល្អ។នៅឆ្នាំនេះទស្សនិកជននឹងឃើញ នូវសមិទ្ធិផលថ្មីប្លែកបន្តទៀតឲ្យស្របជាមួយនិងពាក្យថា”PNN សម្រាប់កម្ពុជា”ហើយស្ថានីយ ទូរទស្សន៍ភីអិនអិន និងបន្តនូវយុទ្ធនាការបង្កើតកម្មវិធីថ្មីៗនិងប្លែកៗជាបន្តទៀតសម្រាប់ បម្រើអារម្មណ៍ប្រិយមិត្តទស្សនិកជនមិនឲ្យខកបំណងនោះឡើយ”។

នៅថ្ងៃដដែលនេះចាប់ពីវេលាម៉ោង៥-៨យប់ ភីអិនអិន ក៏មានរៀបចំកម្មវិធីពិសេសមួយទៀតគឺ”ជំនួបតារាថៃប្រចាំPNN ២០១៧”នៅសណ្ឋាគារភ្នំពេញ ដែលមានវត្តមានកញ្ញាTaew កញ្ញាMai និងលោកPeth។តារាទាំងបីនិងជួបអ្នកគាំទ្ រដោយផ្ទាល់ហើយក៏មានការបង្កើតការលេងល្បែងកម្សាន្តផ្សេងៗព្រមទាំងថតរូបផ្ទាល់ជាមួយអ្នកគាំទ្ររបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ស្ថានីយទូរទស្សន៍ភីអិនអិន បានចាប់ផ្ដើមដំណើរការផ្សាយតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៥ និងបានបង្កើតកម្មវិធីជាច្រើនមានទាំងកម្មវិធីព័ត៌មានកម្សាន្ត កម្មវិធីអប់រំជាដើមហើយសម្រាប់ភាពយន្តភាគ ខ្មែរដែលធ្លាប់ទទួលបានការគាំទ្រកន្លងមកមានដូចជា រឿង”ម្ទេសហឹរប៉ះអំបិលប្រៃ””សង្គ្រាមបេះដូង””កែវភ្នែក””បំភ្លេចមិនបាន””ភក្ដីស្នេហ៍ទ្វេភព”និងរឿង”មន្តស្នេហ៍លេខា”ហើយក៏ត្រៀមដាក់បញ្ចាំងរឿង”ពស់កេងកង”ចាប់ពីថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៧នេះផងដែរ៕

RELATED ARTICLES