ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង ឈ្មោះDAWNPRIN CESS បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរណ៍ ចម្រុះជាតិសាសន៍ ៖ -ភ្ញៀវទេសចរណ៍ចំនួន ២.០០៤ នាក់ ស្រី ១.០៩៨ នាក់ មាន ២៦ សញ្ជាតិ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ អូស្រ្តាលី ចំនួន ១.៤៥៤ នាក់ , ភ្ញៀវទេសចរណ៍ជាតិ ញូវសេឡង់ ចំនួន ២១០ នាក់ និងសញ្ជាតិ អង់គ្លេស ចំនួន ១១៨ នាក់ ។
លោក ស៊ាង លេង នាយប៉ុស្តិ៍ច្រកទ្វាអន្តរជាតិក្រុងព្រះសីហនុបានថ្លែងថាហើយភ្ញៀវទេសចរណ៍ដែលចូលមកទស្សនានៅព្រះរាជាណាចក្រកម្ពុជាក៍ជានៅខេត្តព្រះសីហនុ មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទាំងអស់នេះដោយសារតែប្រទេស យើងមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ។ ធ្វើឲ្យភ្ញៀវទេសចរណ៍មានការកើនឡើងជាមួយគ្នានោះដែរដោយសារតែប្រទេសកម្ពុជាមានសក្ដានុពលជាច្រើនជាពិសេសផ្នែវិស័យទេសចរណ៍ ដូចជាប្រាសាទបុរាណ និងររមណីយដ្ឋានបែបធម្មជាតិជាច្រើនកន្លែងនៅតាមបណ្ដាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក បានបញ្ជាក់ផងដែរថា ជាក់ស្តែង នៅវេលាម៉ោង ៦ និង ៣០ នាទីព្រឹក ថ្ងៃទី ២១ កក្កដា ឆ្នាំ២០១៦នេះ នៅខេត្តព្រះសីហនុ មាននាវាទេសចរណ៍ខ្នាតធំមួយគ្រឿងឈ្មោះ DAWN PRINCESS បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ ដោយបាននាំភ្ញៀវទេសចរណ៍ចំរុះជាតិសាសន៍៖-ភ្ញៀវទេសចរណ៍ចំនួន២.០០៤ នាក់ ស្រី ១.០៩៨ នាក់ មាន ២៦ សញ្ជាតិ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ អូស្រ្តាលី ចំនួន ១.៤៥៤ នាក់ , ភ្ញៀវទេសចរណ៍ជាតិ ញូវសេឡង់ ចំនួន ២១០ នាក់ និងសញ្ជាតិ អង់គ្លេស ចំនួន ១១៨ នាក់ ។ -នាវឹកចំនួន ៨៤៧ នាក់ ស្រី ១១២ នាក់ មាន ២០ សញ្ជាតិ -នាវាមានបណ្តោយប្រវែង ២៦១.៣១ ម៉ែត្រ, ទទឹងប្រវែង ៣២.២៨ ម៉ែត្រ ជំរៅទឹក ៨,១០ ម៉ែត្រ។
នាវាចេញដំណើរមកពីប្រទេសវៀតណាម និងបន្តដំណើរទៅប្រទេសថៃ វេលាម៉ោង១៦ ល្ងាចថ្ងៃដដែល ៕
សមុទ្រខៀវ