Thursday, April 25, 2024
Homeព័ត៌មានជាតិមិន​ដឹង​ខឹង​រឿង​អី ! ​ឡើង​​ចង.ក​​លើ​​ដើម​​ឈើ​ ​ដាច់​​ខ្សែ​​ធ្លាក់​​មក​​ដី​​ស្លាប់​​

មិន​ដឹង​ខឹង​រឿង​អី ! ​ឡើង​​ចង.ក​​លើ​​ដើម​​ឈើ​ ​ដាច់​​ខ្សែ​​ធ្លាក់​​មក​​ដី​​ស្លាប់​​

ខេត្ដកំពង់ស្ពឺ៖ បុរសម្នាក់បានដាច់ខ្យល់ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីបុរសរូបនេះ បានយកខ្សែពួទៅចងកសម្លាប់ខ្លួនលើដើមទំពូង តែដាច់ខ្សែពួធ្លាក់មកដី របួសធ្ងន់ ប្រឹងលូនមកដល់ផ្ទះក៏ដាច់ខ្យល់ស្លាប់តែម្ដង ។ ហេតុការណ៍បុរសគិតខ្លីចងកសម្លាប់ខ្លួននេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទិ២០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅក្នុភូមិអង្គទំលាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគរបាលបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ សឹង សាម អាយុ៣១ឆ្នាំ រស់នៅភូមិអង្គទំលាប់ ឃុំសំរោងទង ស្រុកសំរោងទង ជាមនុស្សផឹកស្រាជាប្រចាំ ។

តាមសម្តីរបស់សាច់ញាតិជនរងគ្រោះបាននិយាយប្រាប់នគរបាលដឹងថា ជនរងគ្រោះជាមនុស្សចូលចិត្តផឹកស្រាជាប្រចាំ(ស្រវឹងរាល់ថ្ងៃ) ហើយនៅថ្ងៃកើតហេតុនោះ ជនរងគ្រោះបានចេញពីផ្ទះដូចសព្វដងមិនមានអ្នកណាចាប់អារម្មណ៍នោះទេ សាច់ញាតិក្រុមគ្រួសាររវល់ទៅដកស្ទូងស្រូវ ។

ប្រភពបន្តថាស្រាប់តែដល់រសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ឃើញជនរងគ្រោះបានដេកស្លាប់នៅលើគ្រែហើយឃើញមានស្នាមនៅបំពង់កទៀត សាច់ញាតិក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យនិងដើររកបានឃើញខ្សែពួ១ខ្សែ ប្រវែងប្រហែល៥ម៉ែត្រ នៅលើដើមទំពូង មានស្នាមដាច់ ក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានយកខ្សែពួចងកសម្លាប់ខ្លួនលើដើមឈើ ហើយដាច់ខ្សែលូនមកស្លាប់ក្នុងផ្ទះវិញ ។

ក្រោយពីពិនិត្យសពរួចរាល់ហើយ ក្រុមគ្រួសាររងគ្រោះទទួលស្គាល់ថា ពិតជាចងកសំលាប់ខ្លួនឯងពិតប្រាកដមែនប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អ៊ុំ ណូន

RELATED ARTICLES