Thursday, December 26, 2024
Homeព័ត៌មានអន្តរជាតិមេទ័ពជើងទឹក អាមេរិកប្តេជ្ញា បង្កើនការល្បាត នៅសមុទ្រចិនខាងត្បូង

មេទ័ពជើងទឹក អាមេរិកប្តេជ្ញា បង្កើនការល្បាត នៅសមុទ្រចិនខាងត្បូង

សមុទ្រចិនខាងត្បូង៖ មេបញ្ជាការកំពូលកងទ័ព ជើងទឹកសហរដ្ឋអាមេរិក បានប្តេជ្ញាកាល ពីថ្ងៃពុធនេះថានឹងបន្ត ការល្បាត ក្នុងសមុទ្រចិន ខាងត្បូង បើទុកជា មានការក្រោធ ខឹងពីរដ្ឋាភិបាល ក្រុងប៉េកាំង យ៉ាងណាក្តី បន្ទាប់ពីតុលាការ អន្តរជាតិបានទាត់ ចោលនូវការអះអាង ពីដែនសមុទ្រ ដ៏ធំល្វឹងល្វើយ របស់ប្រជាជាតិធំ ជាងគេនៅអាស៊ីមួយនេះ។

លោក John Richardson បានថ្លែងខណៈ ពេលទស្សនៈកិច្ចនៅ មូលដ្ឋានទ័ពជើងទឹក មួយក្នុងតំបន់ ភាគខាងជើង ប្រទេសចិនថា កងទ័ពជើងទឹក សហរដ្ឋអាមេរិក នឹងបន្តដឹកនាំប្រតិបត្តិការ ល្បាតតាមទម្លាប់ និងស្របតាមច្បាប់ នៅជុំវិញ ពិភពលោកដែល ក្នុងនោះក៏រាប់បញ្ចូល នៅតំបន់សមុទ្រចិនខាង ត្បូងផងដែរ។

File photo of the US Navy guided-missile destroyer USS Lassen underway in the Pacific Ocean

 

សមុទ្រនេះបាន ប្រែក្លាយជាវេទិកា មួយសម្រាប់ ការប្រកួតប្រជែង រវាងមហាអំណាច ពីរ ស្របពេល ដែលរដ្ឋាភិបាលក្រុង វ៉ាស៊ីនប៉ុន្មាន ខែថ្មីៗនេះបានបញ្ចូននាវាចម្បាំង កាន់តែជិតនឹង បណ្តាកោះជា ច្រើននិងកោះថ្មប៉ប្រះទឹក ដែលចិនបាន អះអាងថាជាដែនដី របស់ខ្លួន រហូតបង្កឲ្យ ផ្ទុះកំហឹងដល់ ក្រុងប៉េកាំង។

យោងតាមគណនីមួយ ដែលចេញផ្សាយ ដោយរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន កម្លាំង របស់សហរដ្ឋអាមេរិក នឹងបន្តធ្វើ ដំណើរល្បាត តាមនាវាច្បាំង ហោះហើរ និងប្រតិបត្តិការ នៅទីណាក៏ដោយ ដែលច្បាប់អន្តរជាតិ អនុញ្ញាត។

FA-18-Super-Hornet-777x437

 

ដោយឡែកលោក ប្រធានាធិបតីចិន ស៊ី ជីនពីង កាលពីខែមុនបាន លើកឡើងថាពីការល្បាតរបស់អាមេរិកថា យើងនឹងមិនបង្ហាញ ឬអួតអាងដល់ គូបដិបក្សពីភាព អាចបត់បែនបាន នៃកម្លាំងរបស់ យើងនោះឡើយ។ ព្រោះថាទង្វើនោះមិនបង្ហាញពីភាពខ្លាំងក្លាឬគួរឲ្យ ភ័យខ្លាចដល់អ្នក ណាម្នាក់ទៀតផង។

 

 

RELATED ARTICLES