Thursday, January 23, 2025
Homeព័ត៌មានជាតិមិនមានលុយទិញស្រាសផឹក មកអង្គុយលើក្បាលរ៉ូប៊ីណេ បម្រុងលោតទឹកសម្លាប់ខ្លួន

មិនមានលុយទិញស្រាសផឹក មកអង្គុយលើក្បាលរ៉ូប៊ីណេ បម្រុងលោតទឹកសម្លាប់ខ្លួន

ភ្នំពេញ៖ បុរស​វ័យជាង៣០ឆ្នាំ​ ស្រវឹងស្រាតូចចិត្តអត់មានលុយទិញស្រាស២លីត្រផឹកថែមទៀតបានសម្រេចទៅលោត​ទឹក​ស្ពានជ្រោយចង្វារ សម្លាប់ខ្លួនមិនបានសម្រេច​ ត្រូវសមត្ថកិច្ចឃាត់ទាន់ បង្កឲ្យមានការកកស្ទះចរាចរណ៍កាលពី​វេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែ
កក្កដា ឆ្នាំ២០១៧ នៅលើស្ពានជ្រោយចង្វារ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេល​កើតហេតុគាត់បានឃើញ​បុរសម្នាក់វ័យ​​ជាង៣០ឆ្នាំ ក្នុងស្ថានភាពស្រវឹងស្ រា​ដើរពីរង្វង់មូលគួចកាណុង មកដល់លើស្ពានជ្រោយចង្វា របានផ្លោះបង្កាន់ដៃស្ពានចុះទៅអង្គុយនៅលើរ៉ូប៊ីណេទុយោទឹក បម្រុងនឹងលោតទឹកសម្លាប់ ធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់លើស្ពានជ្រោយចង្វារ នាំគ្នាឈប់ចោម​រោមគ្រប់គ្នា បង្កឲ្យកកស្ទះចរាចរណ៍ ។

ស្រាសដែលសមត្ថកិច្ច ទិញមកបង្ហាញបុរសប្រមឹក គ្មានលុយទិញស្រា

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា បន្ទាប់ពីឃើញបុរសខាងលើអង្គុយប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន​បែបនេះ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាលខណ្ឌជ្រោយចង្វារ បាននិយាយលួងលោមកុំឲ្យលោតទឹកសម្លាប់ខ្លួន មានរឿងអីដោះស្រាយមិនចេញ បានជាទៅលោតទឹកសម្លាប់ខ្លួន ក៏ត្រូវបុរសរូបនោះប្រាប់ថា ដោយសារតែគេអត់មានលុយទិញស្រាផឹក ទើបគេសម្រេចចិត្តទៅលោតទឹកសម្លាប់ខ្លួន ។ បើសិនជាចង់ឲ្យគេឡើងទៅលើវិញ ត្រូវទិញស្រាស២លីត្រ យកមកគេ ទើបគេព្រមឡើង ពេលនោះសមត្ថកិច្ចបានទិញស្រាស២លីត្រ ច្រកថង់យកមកបង្ហាញ និងនិយាយលួង ទើបចាប់បុរសខាងលើទាញយកមកលើស្ពានវិញបាន ។

បន្ទាប់ពីឃាត់បុរសដែលប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនដោយសារតែអត់មានលុយសម្រាប់​ទិញស្រាស២លីត្រផឹក បាននាំខ្លួនយកទៅសួរនាំ​ ធ្វើការអប់រំ និងកិច្ចសន្យា​នៅប៉ុស្តិ៍នគរ​បាល​ស្រះចក រួចហើយឲ្យត្រឡប់ទៅផ្ទះវិញ ៕

RELATED ARTICLES