អង់គ្លេស៖ នៅក្នុងជួបរវាង លោកស្រី Theresa May និងលោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃពុធក្នុងដំណើរទស្សនកិច្ច អន្តរជាតិផ្លូវការលើកដំបូង ក្នុងតំណែងជានាយក រដ្ឋមន្ត្រីអង់គ្លេស ដើម្បីជជែកចរចាអំពី បញ្ហាចេញពីអឺរ៉ុបដោយរលូន។
ថ្លែងនៅក្នុង សន្និសិទសារព័ត៌ មានមួយលោកស្រី Merkel បានថ្លែងថាអង់គ្លេសនិង អាល្លឺម៉ង់មាន ទំនាក់ទំនង មិត្តភាពនិងការ ចែក រំលែក ប្រកបដោយគុណតម្លៃ។
លោកស្រី Angela Merkel
លោកស្រីថ្លែងថា ទំនាក់ទំនងទ្វេភាគី និងពាណិជ្ជកម្មរវាង ប្រទេសទាំងពីរនឹងបន្តដំណើរ ការក្រោយ ពីការចាកចេញ របស់អង់គ្លេសពីសហគមអឺរ៉ុប។
ប៉ុន្តែលោកស្រី Merkel ថ្លែងថាខណៈ ពេលដែលបញ្ហា ទូទៅគំរាមកំហែង ចំពោះការចាក ចេញរបស់អង់គ្លេស នឹងត្រូវបានងាករេទាំងការចរចា ផ្លូវការនិង មិនផ្លូវការលើ ប្រធានបទ ដែលអាចផ្តើម អនុវត្តមាត្រា៥០នៃ សន្ធិសញ្ញាទីក្រុង Lisbon ក្នុងការចាប់ផ្តើមនីតិវិធីជាផ្លូវការ ហើយបើកទ្វារ ចរចារយៈពេលពីរឆ្នាំ ចំពោះការ សម្រេចចិត្តចាកចេញ នេះត្រូវបាន ត្រូវបានជំរុញ។
ថ្លែងបន្ទាប់ពី លោកស្រី Merkel លោកស្រី May បានថ្លែងថា ភាគីទាំងពីរចង់រក្សា ទំនាក់ទំនងសេដ្ឋកិច្ចដែល អាចកកើតមានដ៏ជិតស្និទ្ធបំផុត រវាងបណ្តាប្រទេសទាំងពីរ ហើយខ្ញុំជឿជាក់ថានេះ គឺជាអ្វីដែលអ្នកជំនួញ អាល្លឺម៉ង់និងអង់គ្លេសចង់ បានផងដែរ។
លោកស្រីថ្លែងថា ការចរចាពីជំនួញ នៃការចាកចេញ របស់អង់គ្លេសពីប្លុកអឺរ៉ុប នឹងត្រូវចំណាយ ពេលវេលាបន្តិចហើយ ក៏ជាសំណើរដ៏លំបាកហើយក៏ជា កិច្ចការដែលត្រូវធ្វើ ដោយលម្អិតផងដែរ។
លោកស្រីបន្តថាខ្ញុំចង់ធ្វើ ការជាមួយនិង លោកស្រី Merkel ហើយសហសេវិក របស់ខ្ញុំជុំវិញពិភព លោកក្នុងបណ្តុះចិត្តធ្វើ ឲ្យករណីនេះអាចដឹងបាន និងការចាកចេញ ដោយភាពត្រឹមត្រូវ។
លោកស្រី Theresa May
លោកស្រីបានបញ្ជាក់ថា ទៀតថាក្នុងចំណោម ពួកយើងត្រូវការពេល វេលាដើម្បីត្រៀមខ្លួន សម្រាប់ការចរចា ទាំងនេះ ហើយអង់គ្លេសនឹងមិនអំពាវនាវឲ្យអនុវត្តតាមមាត្រា ៥០នៃសន្ធិសញ្ញាក្រុង Lisbon រហូតដល់កម្មវត្ថុរបស់យើងគឺមានភាពជាក់លាក់។ ចំពោះអ្វីដែលខ្ញុំបានលើក ឡើងកាលពីមុនរួច មកហើយនោះ រឿងនេះនឹង មិនកើតឡើង មុននឹងឈានដល់ដំណាច់ឆ្នាំនេះឡើយ។ លោកស្រីបានថ្លែងថា លោកស្រីយល់ ថាការពន្យាពេលនេះនឹង មិនធ្វើឲ្យអ្នករាល់ គ្នាពេញចិត្តឡើយ។
ប៉ុន្តែខ្ញុំគិតថាវាគឺជា រឿងសំខាន់ក្នុងការ ផ្តល់នូវភាពច្បាស់ លាស់អំពីបច្ចុប្បន្នភាព។
ប្រភពពី៖ ស៊ីអុិនអុិន