Thursday, January 23, 2025
Homeព័ត៌មានជាតិបុរសពូកែជំរិតទារប្រាក់ពីប្រជារាស្ត្រ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ចាប់ខ្លួនហើយ

បុរសពូកែជំរិតទារប្រាក់ពីប្រជារាស្ត្រ កម្លាំងកងរាជអាវុធហត្ថស្រុកបារាយណ៍ ចាប់ខ្លួនហើយ

កំពង់ធំ៖ ខ្លាកំណាចដ៍ល្បីឈ្មោះជញ្ជក់ឈាមរាស្ត្រនៅខេត្តកំពង់ធំ ត្រូវបានលោកអ៊ិត សុធា ព្រះរាជអជ្ញាអមសាលាខេត្តកំពង់ធំ បញ្ជាឱ្យកម្លាំងអាវុធហត្ថស្រុកបារាយណ៍ ធ្វើការឃាត់ខ្លួនពីបទជំរឹតទារប្រាក់ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ចំណុចភូមិកំពង់ស្តេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះឆេង  សុខអេង (ហៅសង្ហា) អាយុ៤៩ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិត្រពាំងស្វាយ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកឃុន ប៊ុនហួរ មេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍ បានប្រាប់ការសែត “នគរធំ” ឱ្យដឹងថា
ឆេង សុខអេង (ហៅសង្ហា) នេះ លោកបានទទួលពាក្យបណ្តឹងពីបងប្រជាពលរដ្ឋថា ឈ្មោះឆេង  សុខអេង បានគំរាមកំហែងជំរិតយកលុយពួកគាត់ជាច្រើនលើកច្រើនសារ ដែលពួកគាត់ដឹកជំនៀរឈើតាមគោរយន្តកន្រ្តៃ ដឹកក្តារតាមរឺុម៉កម៉ូតូ និងជ្រាក បន្តិចបន្តួចជាលក្ខណ:គ្រួសារ ដែលបុរសសង្ហារូបនេះប្រព្រឹត្តនៅក្នុងទឹកដីស្រុកបារាយណ៍ និងស្រុកសន្ទុក។

លោកឃុន  ប៊ុនហួរ បន្តទៀតថា ក្រោយទទួលពាក្យបណ្តឹងទាំងនេះ លោកបានរាយការ
ណ៍ទៅលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ព្រះរាជអាជ្ញារបានបញ្ជាឱ្យកម្លាំងរបស់លោកចុះទៅដល់ទីតាំងដែលជនសង្ស័យកំពុងធ្វើសកម្មភាព បានឃាត់ខ្លួនជាក់ស្តែង។

ការឃាត់ខ្លួនជនសង្ស័យធ្វើសកម្មខាងលើ ដកហូតបានរថយន្តមួយគ្រឿង លុយដុល្លារ២៦០០
ទូរស័ព្ទ៣គ្រឿង និងវត្ថុតាងផ្សេងៗទៀត។ អាវុធហត្ថស្រុកបារាយណ៍ ក៏បានសាងសុំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។

ប្រជាពលរដ្ឋមានការត្រេកអរណាស់ចំពោះចំណាត់ការរបស់តុលាការទៅលើបុរសខ្លាំងរូបនេះ៕

RELATED ARTICLES