Thursday, January 23, 2025
Homeព័ត៌មានជាតិរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកសម្តេចឪ ប្រញាប់ទៅដឹកអ្នកជម្ងឺ បុកម៉ូតូកង់បីក្រឡាប់

រថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកសម្តេចឪ ប្រញាប់ទៅដឹកអ្នកជម្ងឺ បុកម៉ូតូកង់បីក្រឡាប់

ភ្នំពេញ ៖ ​រថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកសម្តេចឪ បើកបោះពួយយ៉ាងលឿន ប្រញាប់ទៅយកអ្នកជំងឺជ្រុលទៅបុកម៉ូតូកង់បី​ពីក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់ពីបីត្រឡប់រងរបួសបាក់ជើងម្នាក់ ​និងរងរបួសស្រាល២នាក់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១​រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ត្រង់ចំណុចសួនច្បារក្តាន់២ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿង​ម៉ាកបារចារ ពណ៍លឿង ពាក់ស្លាកលេខ១FS-៥១៧៣ ​បើកបរដោយបុរសម្នាក់ដឹកភ្ញៀវជា​នារីពីរ​នាក់​ ទើបតែ​ចេញមកពីម្តុំត្រឡោកបែក បំណងទៅម្តុំបឹងកក់ ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ​ខណៈមកដល់កើតហេតុ ក៏បានស៊ីញ៉ូឆ្វេងបម្រុងនិងបត់ត្រឡប់ក្រោយ ដើម្បីចូលទៅផ្លូវបឹងកក់ ខណៈពេលនោះស្រាប់តែមានរថយន្តសង្គ្រោះបើកមកពីក្រោយមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ រដ្ធ១២ ២-០៩៩៥ ជា​រថយន្តរបស់មន្ទីរពេទ្យបង្អែកសម្តេចឪ ​បើកបរដោយបុរសម្នាក់និងលោកគ្រូពេទ្យម្នាក់រួមដំណើរជាមួយ ទើបតែដឹកអ្នកជំងឺញៀនថ្នាំទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រួច​បើកត្រឡប់ទៅដឹកអ្នកជំងឺលេបថ្នាំសម្លាប់​ខ្លួននៅមន្ទីរពេទ្យបង្អែកសម្តេចឪ វិញ ក្នុងល្បឿនបោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកម៉ូតូកង់បីពីក្រោយ បណ្តាលឲ្យក្រឡាប់ពីរបីត្រឡប់រងការខូចខាតយ៉ាងដំណំ និងនារីម្នាក់ជាភ្ញៀវបាក់​ជើងខាងឆ្វេង និង​របួសស្រាល២នាក់ រីឯរថយន្តសង្គ្រោះរងការខូចខាតក្រពឹតបែកចង្កៀងផ្នែកខាងមុខចំហៀងខាងស្តាំ។

ក្រោយកើតហេតុរថយន្តបង្កមិនបានរត់ទៅណាទេ បានទូរស័ព្ទហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅសង្គ្រោះទៀតផង ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ធាន បានទាក់ទងទៅជំនាញ​វាស់វែងយករថយន្ត​និងម៉ូតូកង់បីទៅកាន់ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោយស្រាយទៅតាមច្បាប់៕

RELATED ARTICLES