Thursday, January 23, 2025
Homeព័ត៌មានជាតិបុរសវ័យចំណាស់ម្នាក់ចុះពីតាក់សីុ ខ្យល់គរ សំណាងអ្នករត់ម៉ូតូឌុបរត់ទប់ជាប់មិនឲ្យដួល

បុរសវ័យចំណាស់ម្នាក់ចុះពីតាក់សីុ ខ្យល់គរ សំណាងអ្នករត់ម៉ូតូឌុបរត់ទប់ជាប់មិនឲ្យដួល

ភ្នំពេញ : បុរសវ័យចំនាស់ម្នាក់ ពេលជិះរថយន្តម៉ាកសាំយ៉ុង ពណ៍សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២H-៣០៥០ ចេញពីខេត្តតាកែវ ហើយមកដល់ឈប់នៅក្បែរស្ពានអាកាសក្បាលថ្នល់ ចុះពីលើរថយន្តបម្រុងជិះម៉ូតូឌុប ក៏ខ្យល់គរប្រកាច់ ត្រូវអ្នករត់ម៉ូតូទ្រជាប់មិនឲ្យដួល បង្កឲ្យការភ្ញាក់ផ្អើលកាលវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកកក្កដា ឆ្នាំ២០១៧ នៅចំណុចស្ពានអាកាសក្បាលថ្នល់ តាមផ្លូវព្រះមុន្នីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៍មានពីបុរសឈ្មោះផាត់ ផៃ ភេទប្រុស អាយុ៣០ឆ្នាំ មុរបររត់តាក់សីុតាកែវ ទៅភ្នំពេញស្នាក់នៅភូមិតាយឹង ឃុំចំរះពេល ស្រុកសំរោង ខេត្តតាកែវ បានប្រាប់អ្នកយកព័ត៍មានយើងថាដោយគាត់បានដឹកបុរសវ័យចំណាស់ពីរង្វង់មូលអូចំបក់ ទីរួមខេត្តតាកែវ ដោយមកភ្នំពេញ ចង់មកលេងកូនប្រុសគាត់ ហើយគាត់ប្រាប់ថា អត់លុយទេ សុំដោយសារផង នឹកឃើញឪពុកគេឪពុកយើង ក៏អាណិតជួយដឹកមក ដោយមិនយកប្រាក់ ហើយពេលមកដល់ភ្នំពេញ មកឈប់នៅក្បែរស្ពានអាកាសក្បាលថ្នល់ ក៏អ៊ុំប្រុសគាត់ប្រាប់រូបគាត់ជាថៅកុងឡានឈប់នៅនឹងចុះ ចាំគាត់ជិះម៉ូតូឌុបទៅបនន្តទៅផ្ទះកូនប្រុស នៅម្ដុំលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានហើយ កុំឲ្យរំខានច្រើនពេក ហើយរូបគេក៏ឈប់រថយន្តបើកទ្វាអោយអ៊ុំប្រុសចុះ ស្រាប់តែខ្យល់គរប្រកាច់ ហើយក៏មានអ្នករត់ម៉ូតូជួយទ្រទប់ ខ្លាចដួលហើយលើថ្នមៗចុះមកផ្ទាល់ដៃយកប្រេងកូឡា មកលាបនិងច្របាច់ដៃជើងជាមួយអ្នករត់ម៉ូតូឌុប ខ្លះយកក្រដាសបក់ឲ្យមានខ្យល់ងាយស្រួលគាត់ដកដង្ហើម ។

បុរសអ្នករត់តាក់សីុបន្តថា លុះប្រហែល២០នាទីក្រោយមក អ៊ុំប្រុសដឹងខ្លួនវិញ ក៏សួរនាំផ្ទះ និងលេខទូរស័ព្ទ ក៏មានលេខទូរស័ព្ទដែលកត់នៅនិងក្រដាសក្នុងហាប៉ៅខោ ហើយទាក់ទងបានកូនប្រុសគាត់ប្រាប់ថា ឪពុកគាត់មានឈ្មោះ អីុ ជា ភេទប្រុស អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង ហើយនៅខេត្តតាកែវ គាត់ទៅធ្វើការសំណង់ទេ ទោះបីខំហាមគាត់ចាស់ហើយ កុំដើរទៅធ្វើការទៀត តែគាត់មិនស្ដាប់ ចង់លុយចាយខ្លួនឯង រហូតទាល់តែមានអាការ:ខ្យល់គរបែបនេះ ហើយកូនប្រុសគាត់និយាយទូរស័ព្ទចប់ សុំផ្ញើគាត់នៅកន្លែងហ្នឹងបន្តិចនឹងជិះម៉ូតូមកដឹកគាត់ត្រឡប់ទៅផ្ទះវិញ ហើយក្រោយមករូបគាត់ជាប់ភ្ញៀវនៅលើរថយន្តផងក៏ផ្ញើបងៗរត់ម៉ូតូឌុបឲ្យជួយមើលគាត់ ដើម្បីជូនភ្ញៀវឲ្យដល់គោលដៅ ទើបបានប្រាក់ឈ្នួល ៕

RELATED ARTICLES