Monday, December 23, 2024
Homeព័ត៌មានជាតិហែសព​លោក​កែម ឡី បក្ស​ប្រឆាំង​ប្រកាស​ថា​ លោក​កឹម សុខា នឹង​មិន​ចូល​រួម

ហែសព​លោក​កែម ឡី បក្ស​ប្រឆាំង​ប្រកាស​ថា​ លោក​កឹម សុខា នឹង​មិន​ចូល​រួម

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា នឹងមិនបានចូលរួមក្នុង ពិធីហែសពលោកបណ្ឌិតកែម ឡី នៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះទេ ដោយ លោកនៅតែបន្តសម្ងំស្នាក់នៅក្នុងទីស្នាក់ការ កណ្តាលគណបក្ស មិនអាចចេញទៅណាដោយសារប្រឈមនឹងចំណាត់ការរបស់តុលាការ បន្ទាប់ ពីលោកត្រូវបានចោទប្រកាន់ពីបទ “បដិសេធ ក្នុងការចូលខ្លួន”។ នេះបើតាមសេចក្តីប្រកាស របស់អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ កាល ពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីអំពី “ការ វិវត្តនៃស្ថានភាពនយោបាយ” នៅទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ លោកយ៉ែម បុញ្ញប្ញទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក្រៅពីបាន លើកឡើងពីគោលជំហរ និងគោលដៅគណបក្សសង្គ្រោះជាតិ ព្រមទាំងគម្រោងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ លោកក៏បានបញ្ជាក់ ថា លោកកឹម សុខា នឹងមិនបានចូលរួមហែសព លោកបណ្ឌិតកែម ឡី នៅថ្ងៃទី២៤ ខែកក្កដា ខាងមុខនេះទេ។

លោកយ៉ែម បុញ្ញប្ញទ្ធិ មានប្រសាសន៍ថា “នៅរយៈពេល២-៣ថ្ងៃកន្លងផុតមកនេះ យើង សង្កេតឃើញមានព័ត៌មានថ្មីៗប្លែកៗ ហើយ គណបក្សសង្គ្រោះជាតិ សុំបញ្ជាក់ពីគោលជំហរ បញ្ជាក់ពីគោលការណ៍ឱ្យច្បាស់លាស់ពិតប្រាកដ ជាមួយគ្នា។ ទី២គោលការណ៍របស់គណបក្ស សង្គ្រោះជាតិ គឺអហិង្សា ខ្មែរតែមួយ មិនគុំកួន សងសឹក មិនយកខ្មែរណាជាសត្រូវសន្តិវិធី នេះជា គោលការណ៍ឥតងាករេរបស់គណបក្សសង្គ្រោះជាតិ។ ដូច្នេះគណបក្សសង្គ្រោះជាតិ ថ្កោលទោស និងបដិសេធរាល់បុគ្គល ឬក៏ក្រុម ឬក៏បក្ខពួក ឬក៏ ក្រុមណាមួយដែលមានបំណងចង់ធ្វើអ្វីមួយ តាមបែបហិង្សា មិនគោរពរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា។ គណបក្សសង្គ្រោះជាតិ គោរពរដ្ឋធម្មនុញ្ញៃនព្រះរាជាណាចក្រកម្ពុជា ហើយយើងបន្តគោលការណ៍របស់យើង ដូចខ្ញុំ បានជម្រាបជូនខ្ជាប់ខ្ជួនជានិច្ច។ ពាក់ព័ន្ធនឹង គោលដៅរបស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ ជាថ្មីម្តងហើយម្តងទៀត គោលដៅរបស់យើង គឺធ្វើដំណើរទៅរកការបោះឆ្នោត ដើម្បីនាំមក នូវការផ្លាស់ប្តូរជាវិជ្ជមាន។ ដូច្នេះគោលដៅ របស់យើងពិតប្រាកដច្បាស់លាស់ គឺបោះឆ្នោត  ដោយសេរី និងត្រឹមត្រូវ ហើយការងារទាំងអស់ នោះហើយដែលគណបក្សសង្គ្រោះជាតិ យើង បានរៀបចំ ដើម្បីធ្វើសកម្មភាពណាជាមួយនឹង ប្រជាពលរដ្ឋ ជាមួយនឹងសកម្មជន ដោយជំរុញ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋលោកចូលរួមទៅ ធ្វើអត្តសញ្ញាណបណ្ណ ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋលោកចូលរួមទៅចុះឈ្មោះបោះឆ្នោត ដែលគេចាប់ផ្តើមធ្វើនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខ។ នេះជាគោលការណ៍ជា ផែនការសកម្មភាពដ៏ចម្បងរបស់គណបក្ស សង្គ្រោះជាតិ។ ដោយឡែក យើងក៏មានការ បើកវគ្គបណ្តុះបណ្តាលសម្រាប់ភ្នាក់ងារសង្កេត- ការណ៍ពេលចុះឈ្មោះ ភ្នាក់ងារសង្កេតការណ៍ ពេលបោះឆ្នោត។ ដូច្នេះការងារដែលគណបក្ស សង្គ្រោះជាតិ លើកជាផែនការយុទ្ធសាស្ត្រ និង សកម្មភាព គឺពាក់ព័ន្ធជាមួយនឹងដំណើរការ បោះឆ្នោត នាពេលខាងមុខ”។

លោកយ៉ែម បុញ្ញប្ញទ្ធិ មានប្រសាសន៍បន្ត ថា “ដោយឡែក នៅថ្ងៃទី២៥ ខែកក្កដា ខាង មុខ គណបក្សសង្គ្រោះជាតិ នឹងមានកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្ស ដើម្បី ពិនិត្យការងារមួយចំនួន ហើយនិងរៀបចំដាក់ ផែនការបន្ត ដើម្បីរៀបចំអនុវត្តឱ្យបានពេញលេញពិតប្រាកដ នៅតាមរាជធានីភ្នំពេញ-ខេត្ត ទាំង២៥ ក្នុងគោលបំណងតែមួយ គឺគោលបំណងចូលរួមការបោះឆ្នោតដោយសន្តិវិធី និង អហិង្សា។ នោះជាគោលការណ៍ដែលគណបក្ស សង្គ្រោះជាតិយើងបានរៀបចំគ្រប់ពេលវេលា ហើយតែងតែគោរពដោយឥតងាករេ។ ដូច្នេះ ព័ត៌មានអ្វីដែលពាក់ព័ន្ធនឹងរឿងផ្សេង ដោយ ឡែកពីនេះ គឺគណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់ ហើយបដិសេធ ហើយថ្កោលទោស ហើយ មិនចូលរួមគាំទ្រទេ។ គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ខ្ជាប់ជានិច្ច គឺគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរពច្បាប់ ហើយ ធ្វើរាល់ការងារទាំងអស់ គឺយោងទៅលើច្បាប់ ដែលបានកំណត់ ដែលបានចែង ដូចជាការចូល រួមក្នុងការបោះឆ្នោត២០១៧ ហើយ២០១៨ ខាងមុខជាដើម។ ឯកឧត្តមកឹម សុខា លោក ពុំបានចូលរួមនៅក្នុងពិធីដង្ហែសពរបស់លោក បណ្ឌិតកែម ឡី នៅថ្ងៃទី២៤ កក្កដា ខាងមុខ នេះទេ”៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES