Thursday, January 23, 2025
Homeព័ត៌មានជាតិថោកទាបណាស់!!! ឪពុកចុងផឹកស្រាស្រវឹង​ ប្រើម្រាមដៃលូកចូលប្រដាប់ភេទកូនស្រីចុង២នាក់

ថោកទាបណាស់!!! ឪពុកចុងផឹកស្រាស្រវឹង​ ប្រើម្រាមដៃលូកចូលប្រដាប់ភេទកូនស្រីចុង២នាក់

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាឪពុកចុងពេលផឹកស៊ីស្រវឹងយកម្រាមដៃលូកប្រដាប់ភេទកូនស្រីចុង២នាក់ អាយុទើបតែ៤ឆ្នាំ និង៦ឆ្នាំ កាលពីវេលាម៉ោង០៨ព្រឹក ​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

​ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ប៉ុន រុំ  ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករសំណង់បុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ​មានស្រុកកំណើតនៅភូមិច្រកស្វាយ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។​ ចំណែកប្រពន្ធចុងរបស់ជនសង្ស័យដែលត្រូវជាម្ដាយក្មេងស្រីរងគ្រោះ មានឈ្មោះ ជា សុខលី ភេទស្រី អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើហេតុខាងលើ  មានស្រុកកំណើតនៅភូមិច្រួល ឃុំកន្សោក ស្រុកកំពង់ត្របែង ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះទាំងពីរនាក់មាន ទី១. ឈ្មោះ ម ស ភេទស្រី អាយុ០៦ឆ្នាំ មុខរបរនៅផ្ទះ ទី២. ឈ្មោះ ម ណ ភេទស្រី អាយុ០៤ឆ្នាំ មុខរបរនៅផ្ទះ ក្មេងស្រីរងគ្រោះទាំងពីរស្នាក់នៅជាមួយម្ដាយនៅភូមិកើតហេតុខាងលើ។

បើតាមការរៀបរាប់ពីអ៊ំស្រីរបស់ក្មេងរងគ្រោះទាំងពីរនាក់ ដែលមានឈ្មោះ ជា សំអាន អាយុ៣២ឆ្នាំ មុខរបរនៅផ្ទះ បានឲ្យដឹងថា ប្អូនស្រីរបស់គាត់ត្រូវជាម្តាយក្មេងរងគ្រោះ ជាស្រ្តីមេម៉ាយកូន៤នាក់ ស្រី២នាក់ និងប្រុស២នាក់ ជារៀងរាល់ថ្ងៃធ្វើកម្មករសំណង់ ទើប​នឹងស្គាល់គ្នាជាមួយបុរសជាប្តីចុងបានសែនព្រេនរស់នៅជាមួយគ្នាជាប្តីប្រពន្ធបាន៧ខែមកហើយ ។ ចាប់តាំងពីបុរសជាប្តីចុងមក រស់នៅជាមួយគ្នាក្នុងតូបកម្មករនៅបុរីពិភពថ្មីចំការដូង បុរសជាប្តីពេលផឹកស៊ីស្រវឹងតែងតែយកចង្អុលម្រាមដៃលូកចូលប្រដាប់ភេទកូនស្រីទាំងពីរនាក់ ជាញឹកញាប់ តែក្មេងស្រីខាងលើមិនហ៊ានប្រាប់ម្តាយ ទើបនៅ​ម៉ោង៨យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ​ ​ឪពុកចុងផឹកស្រាស្រវឹងបានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្តាំលូកចូលប្រដាប់ភេទក្មេងស្រីរងគ្រោះត្រូវជាកូនចុងទាំង២នាក់ ​ពេលនោះប្រពន្ធ​ចុងដែលត្រូវជាម្តាយបង្កើត​ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានឃើញក៏ជេរ និងស្តីបន្ទោសអោយជនសង្ស័យ ថាបើឯងមិនស្រឡាញ់ខ្ញុំ កុំធ្វើបាបកូនរបស់ខ្ញុំ ធ្វើឲ្យមានការឈ្លោះប្រកែកគ្នាជាមួយប្តីប្រពន្ធ។

ប្រភពដដែលបានបន្តទៀតថា  លុះដល់វេលាម៉ោង៨​យប់ថ្ងៃកើតហេតុ រូបគាត់ត្រូវជាអ៊ំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពីពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1CX-3357 ចេញពីផ្ទះទៅយកក្មេងស្រីរងគ្រោះទាំងពីរនាក់ ទៅលេងផ្ទះរបស់គាត់ ពេលទៅដល់ផ្ទះគាត់បានយកក្មេងស្រីរងគ្រោះទាំង២នាក់ ទៅងូតទឹកឲ្យ ហើយមានការសង្ស័យ ក៏សួរទៅក្មេងស្រីរងគ្រោះទាំង០២នាក់ ថាមាននរណាលេងប្រដាប់ភេទរបស់ឯងទេ? ទើបក្មេងស្រីរងគ្រោះទាំង២នាក់ បានឆ្លើយប្រាប់ថា ឪពុកចុង​ពេលដែលផឹកស្រាស្រវឹងបានយកម្រាមដៃលូកលេងក្នុងប្រដាប់ភេទពួកគេទាំងពីរនាក់ជាច្រើនលើកមក ហើយធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំង ។

​នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ អ៊ំស្រីបាននាំក្មេងស្រីរងគ្រោះទៅពិនិត្យធ្វើកោសល្យវិច្ច័យនៅពេទ្យបង្អែករាជធានីភ្នំពេញ ហើយលោកគ្រូពេទ្យបានប្រាប់ថា ក្មេងស្រីទាំងពីរនាក់មានស្នាមដាច់រហែកនៅត្រង់ប្រដាប់ភេទ ​ក៏បានទូរសព្ទ័ប្រាប់ទៅអង្គការ CPU ​ ដែលជាអង្គការគាំពារកុមារ ឲ្យជួយអន្តារាគមន៍ ​ ទើបអង្គការនាំ​អ៊ំបង្កើតរបស់ក្មេងស្រីរងគ្រោះទាំង២នាក់ ទៅដាក់ពាក្យបណ្តឹង​នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

​បន្ទាប់ពី​ទទួលបានពាក្យបណ្ដឹងហើយ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា នេះ នគរបាលខណ្ឌដង្កោក៏បាននាំក្មេងស្រីរងគ្រោះទាំង០២នាក់ និងអ៊ំស្រីទៅចង្អុលជនសង្ស័យដល់កន្លែងកើតហេតុ​ នៅក្នុងការដ្ឋានសំណង់​ ឃាត់ខ្លួនជនសង្ស័យយកទៅធ្វើការ​សួរនាំនៅអធិការខណ្ឌដង្កោ ។

​បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរ​នៅអធិការរដ្ឋានខណ្ឌដង្កោ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមផ្លូវច្បាប់ ៕

RELATED ARTICLES