ភ្នំពេញ : សមត្ថកិច្ចឃាត់រថយន្តក្រុងដឹកអ្នកដំណើរពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ៣D -៦៤៥៩ របស់ក្រុមហ៊ុន ខេ អេស អូ ត្រេនស្ព័ត ដឹកអ្នកដំណើរ កាលវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចគីម កាហ្វេ តាមផ្លូវ១៩៣ កែងផ្លូវ៣៨៤ ក្រុម៣៧ ស្ថិតនៅភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
ប្រភពព័ត៌ពីបុរសអ្នកបើកបររថយន្តក្រុង បានឲ្យដឹងថា មុនកើតហេតុគាត់ចេញពីក្រុមហ៊ុនគោលបំណងទៅយកភ្ញៀវ ហើយពេលមកដល់ចំណុចកើតហេតុតាមផ្លូវ៣៨៤ ក្នុងទិសដៅពីលិចទៅកើត តែហួសផ្លូវ ក៏ថយក្រោយមកវិញ ដោយព្រូជួយស៊ីញ៉ូរថយន្តមើលក្រោយ ក៏ជ្រុលទៅបុកផ្លាកសញ្ញាបង្ហាញផ្លូវ បណ្ដាលឲ្យបាក់និងបែកពាងដាំផ្កាអស់មួយ ក្រោយមកក៏សមត្ថកិច្ចចុះមកដល់ឃាត់រថយន្តគាត់ និងទារសំណងថ្លៃខូចខាតសម្បត្តិរដ្ឋ ចំនួន២៥០ដុល្លារសហរដ្ឋអាមេរិក និងថ្លៃពាងដាំផ្កា ម្ចាស់ហាងកាហ្វេទារសំណង៦មឺុនរៀល ហើយគាត់គ្មានលុយទេ គ្រាន់តែបាក់ផ្លាកសញ្ញាបង្ហាញផ្លូវប៉ុណ្ណឹងសោះ ទារសងថ្លៃ២៥០ដុល្លារ ហេតុអីក៏សមត្ថកិច្ចធ្វើបាបគាត់ជាអ្នកសីុឈ្នួលបើកបររថយន្តក្រុងបែបនេះ មិនយោគយល់ជីវិតអ្នកបើកបរទាល់តែសោះ ។
សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមន បានប្រាប់ថា បុរសអ្នកបើកបររថយន្តក្រុងថយក្រោយមិនប្រយ័ត្ន បណ្ដាលឲ្យបុកផ្លាកសញ្ញាបង្ហាញផ្លូវ បណ្ដាលឲ្យបាក់ និងបែកពាងរបស់ហាងកាហ្វេមួយទៀត ហើយក៏សមត្ថកិច្ចនគរបាលមូលដ្ឋានធ្វើការឃាត់រថយន្ត និងអ្នកបើកបរបង្កហេតុ ហើយពេលសមត្ថកិច្ចចុះមកដល់ក៏ធ្វើការត្រួតពិនិត្យ មិនទាន់បានរាយការណ៍ជូនអធិការរងទទួលផ្នែកសណ្ដាប់ធ្នាប់ផង ក៏មានខាងដំណាងក្រុមហ៊ុនទំនាក់ទំនងទៅខាងមន្ទីរសារធារណ:ការ គឺធ្វើការទូរទាត់រួចហើយ ដោយមិនដឹងថាតម្លៃប៉ុន្មានទេ គឺគ្រាន់ដឹងថា គេទូទាត់ចប់ហើយ ក៏សមត្ថកិច្ចយើងឲ្យរថយន្តក្រុងដឹកអ្នកដំណើរ បន្តដំណើរទៅមុខទៀត រឿងបុរសអ្នកបើករថយន្តថា សមត្ថកិច្ចយកលុយ២៥០ដុល្លារនោះ គឺមិនត្រូវទេ បើកខូចសម្បត្តិសារធារណ: ត្រូវដោះស្រាយជាមួយមន្ទីរសារធារណ: មិនមែនដោះស្រាយជាមួយសមត្ថកិច្ច សមត្ថកិច្ចគ្មានសិទ្ធទេ ៕