Wednesday, December 25, 2024
Homeព័ត៌មានសិល្បៈដោយសារច្រឡំលេខទូរស័ព្ទ ស្ត្រីម្នាក់ស្រឡាញ់ប៉ះចំប្តីគេបានកូនមួយ ត្រូវប្រពន្ធដើមមករករឿង និងគំរាមសម្លាប់

ដោយសារច្រឡំលេខទូរស័ព្ទ ស្ត្រីម្នាក់ស្រឡាញ់ប៉ះចំប្តីគេបានកូនមួយ ត្រូវប្រពន្ធដើមមករករឿង និងគំរាមសម្លាប់

ភ្នំពេញ៖ ស្រ្តីម្នាក់បន្ទាប់ពីលង់ស្នេហ៍តាមការច្រឡំលេខទូរស័ព្ទ រហូតបានកូនប្រុសម្នាក់ អាយ៥ឆ្នាំ ត្រូវប្រពន្ធដើមទៅជេរប្រមាថ ព្រមទាំងនាំបក្ខពួកទៅគំរាមចង់សម្លាប់ដល់បន្ទប់ជួល ធ្វើឲ្យនាងភ័យខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ បង្កឲ្យមាន​ការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៧ នៅបន្ទប់ជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីប្រពន្ធចុងមានឈ្មោះ មុតរ័ត្ន សុគន្ធា ​អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ មានស្រុកកំណើតនៅភូមិស្រែព្រៀល ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម។ ប្តីឈ្មោះ រស់  សំណាង អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅខេត្តព្រៃវែង ចំណែកប្រពន្ធដើមមានឈ្មោះ ស្រីណាត ​អាយុជាង៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រៃព្រីងខាងជើង ​ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន​ជ័យ មានស្រុកកំណើត នៅខេត្តព្រៃវែង ។

នាងមុតរ័ត្ន សុគន្ធា ពេលមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស

បើតាមសម្តីស្រ្តីជាជាប្រពន្ធចុង បាននិយាយថា រូបគាត់និងប្តីបានស្រឡាញ់គ្នា៦ឆ្នាំមក​ហើយ តាមរយៈការច្រឡំលេខទូរស័ព្ទ ក៏បានរាប់អានទាក់ទងស្រឡាញ់គ្នា ដោយបុរសជាប្តី​បានកុហកថា រូបគាត់ជាបុរសពោះម៉ាយ ក៏បានស្រឡាញ់គ្នា និងទៅសែនព្រេននៅ​ឯស្រុកកំណើត តែមិនបានរៀបការទេ។ រហូតរស់នៅជាមួយគ្នាប្តីប្រពន្ធមានផ្ទៃពោះបានទៅ​សម្រាលកូននៅផ្ទះម្តាយក្មេក ទើបដឹងថា បុរសជាប្តីមានប្រពន្ធនិងកូនម្នាក់ នៅមិនទាន់លែងលះគ្នា ប៉ុន្តែស្រ្តីជាប្រពន្ធដើមក៏មិនដែលមករករឿងអីរូបគាត់ដែរ រហូតមដល់បច្ចុប្បមាន​កូន​ប្រុសម្នាក់អាយុ៥​ឆ្នាំទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា ​នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ស្រ្តីជាប្រពន្ធដើម​បានមក
រករឿងនៅមុខបន្ទប់របស់ខ្លួន ដោយជេររូបគាត់និងម្តាយគាត់ថា មីសំផឹងទាំងម៉ែទាំងកូន  ពេលនោះរូប​គាត់បានឆ្លើយប្រាប់ថា ខ្ញុំមិនមែនសំផឹងឡើយ ហើយម្តាយខ្ញុំគាត់មិនយកប្តីគេទេ គាត់មានប្តីត្រឹមត្រូវ។ ​នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៧ ខែកក្កដា ស្រាប់តែម្តាយរបស់​គាត់បានទៅសួរស្រ្តីជាប្រពន្ធដើមថា ម្តេចបានជាទៅជេរគាត់ទាំងម្តាយទាំងកូនអញ្ចឹង ទើបបង្កឲ្យមានការឈ្លោះប្រកែកគ្នា និងវាយតប់គ្នាទៅវិញទៅមកមួយប្រាវ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រ្តីជាប្រពន្ធដើម​បាននាំបុរស់២នាក់ ទៅគំរាមកំហែងចង់សម្លាប់រូបគាត់ដល់បន្ទប់ជួល ហើយរូបគាត់បានទៅប្តឹងសមត្ថកិច្ច​អន្តរាគមន៍ភ្លាមផងដែរ តែស្រ្តីជាប្រពន្ធដើមបានត្រឡប់ទៅវិញបាត់ហើយ ។

បុរសជាប្តី ខ្លួនមួយចង់ជិះទូក២

ក្រោយពេលកើតហេតុ ស្រ្តីជាប្រពន្ធដើមបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោម ចៅ ជួយអន្តរាគមន៍ និងសុំដាក់ពាក្យបណ្តឹងរក្សាទុក និងបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ​រូបគាត់មិនចង់មានបញ្ហាអ្វីឡើយ ​បើស្រ្តីជាប្រពន្ធដើមចង់បានប្តី​ យក​ទៅវិញចុះ តែរូបគាត់សុំយកតែកូនទេ ព្រោះរូបគាត់បានចាកចេញពីប្តីទៅនៅឯប៉ៃលិន ម្តងរួចមកហើយ ដោយ​សារតែ​រឿងលែងប្រពន្ធមិនដាច់​ស្រេច ​ធ្វើឲ្យគាត់ពិបាកចិត្តពេក។

សមត្ថកិច្ចបានហៅបុរសជាប្តីមកសួរពីរដំណើររឿង ហើយសមត្ថកិច្ចឲ្យជ្រើសយកតែម្នាក់​ តើយកមួយណា បុរសខាងលើសុំពេលគិតសិន ដោយក្នុងចិត្តរារែកចង់យកទាំងពីរតែម្តង ៕

RELATED ARTICLES