-ទទួលទានយ៉ាអួពេលព្រឹក បន្ថយភាពធាត់ ៖
អ្នកជំនាញនៃសាកលវិទ្យាល័យ Tennessee បង្ហាញថា អ្នកស្ម័គ្រចិត្តដែលទទួលទានយ៉ាអួ ៣ពេលក្នុង១ថ្ងៃ មានទំនោរស្រកទម្ងន់បានច្រើនជាង ២០% បើបន្ថយខ្លាញ់ក្នុងរាងកាយបានច្រើនជាង ៦១% បើប្រៀបធៀបជាមួយក្រុមអ្នកស្ម័គ្រចិត្ត ដែលពុំបានបរិភោគយ៉ាអួ សូម្បីតែមួយពេល។
-ទទួលទានយ៉ាអួពេលពោះទទេ កែទល់លាមកបាន ៖
ក្នុង យ៉ាអួ មានវីតាមីន និងធាតុរ៉ែច្រើនប្រភេទ ទាំងវីតាមីន B, D និងកាល់ស្យូម ថែមទាំងមានប្រូបៃអូទីកច្រើន។ ការសិក្សាស្រាវជ្រាវឃើញថា វីតាមីន និងធាតុរ៉ែក្នុងយ៉ាអួទាំងនោះ មានចំណែកជួយសម្រួលតុល្យភាពការធ្វើការរបស់ពោះវៀន ជួយកែអាការទល់លាមក ជួយបង្ការរលាកពោះវៀន និងបង្ការអាការរាករូសបាន។
-បន្ថយការប្រឈមជំងឺមហារីកពោះវៀន ៖
ក្នុងករណី ដែលបរិភោគយ៉ាអួជាប្រចាំ ពោះវៀននឹងបានទទួលការសម្រួលតុល្យភាព បន្ថយការប្រឈមចំពោះការកើតជំងឺមហារីកពោះវៀន បើប្រៀបធៀបជាមួយអ្នកដែលទទួលទានយ៉ាអួមិនញឹកញាប់ ឬពុំធ្លាប់ទទួលទានយ៉ាអួ សោះ៕