យើងដឹងហើយថា ការប្រកួតក្នុងវគ្គជម្រុះក្នុងពូលកន្លងមក នៃក្រុមបាល់ទាត់យុវជន អាយុក្រោម១៦ឆ្នាំ គឺក្នុងនោះដែរ អូរស្រ្តាលី និិងវៀតណាម ក៏ធ្លាប់ ប៉ះគ្នាម្តងរួចមកហើយ។ ការប្រកួតនៅក្នុងពូលនោះទៀតសោត គឺខាងអូស្រ្តាលី បានចាញ់ក្រុមវៀតណាម។
តែទោះជាយ៉ាងណា យើងរង់ចាំមើលទាំងអស់គ្នា ថាតើក្រុមបាល់ទាត់អូស្រ្តាលី អាចសងសឹកទៅលើ ក្រុមវៀតណាម បានដែរឬអត់ ហើយក៏ដើម្បីនឹងទទួលបានលេខ១ ក្នុងការប្រកួត ក្រុមបាល់ទាត់យុវជន អាយុក្រោម១៦ឆ្នាំ នៃឆ្នាំ២០១៦ ផងដែរ ព្រោះអូស្រ្តាលីអាចទម្លាក់ ម្ចាស់ជើងឯកកាលពីឆ្នាំមុន(ថៃ) ដោយកាត់សេចក្តី បាល់ប៉េណាល់ទី(៥-៤)រីឯវៀតណាម ទម្លាក់កម្ពុជា ដោយលទ្ធផល១-០ ។ តែទោះជាយ៉ាងណា យើងរង់ចាំមើលថា ការប្រកួតផ្តាច់ព្រ័ត្រ នាថ្ងអាទិត្យនេះ តើអ្នកណានឹងលើកពាន ហើយមានតែការប្រកួតថ្ងៃនោះទេ ទើបអាចកាត់សេចក្តីបានថា ក្រុមណាខ្លាំងជាង។
យ៉ាងណាមិញក្រុមវៀតណាម គឺជាក្រុមមួយដែលខ្លាំង ពីព្រោះក្រុមនេះមិនដែលស្គាល់ពាក្យថាចាញ់នោះទេ តាំងពីវគ្គជម្រុះក្នុងពូល ហើយការប្រកួតនេះនឹងល្អមើល ព្រោះនេះគឺជាការដណ្តើមពាន ហើយជាការសងសឹករបស់ក្រុម អូស្រ្តាលីី ផងដែរ តែខាងអូស្រ្តាលីពិតជាពិបាកបន្តិច ក្នុងការសងសឹកនេះ ព្រោះថា ធ្លាប់ចាញ់វៀតណាម ម្តងរួចមកហើយ។ ដើម្បីឲ្យជ្រាបកាន់តែច្បាស់ សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅទស្សនាឲ្យបានគ្រប់គ្នា នៃការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ រវាងក្រុមអូរស្រ្តាលី និង វៀតណាម នាថ្ងៃសៅរ៍ ខាងមុខនេះ៕
ដោយ៖ មុន្នី