Friday, January 24, 2025
Homeព័ត៌មានជាតិលោកស្នងការ ផ្តល់ប្រាក់ចំនួន២០មុឺនរៀល លើកទឹកចិត្តដល់សមត្ថកិច្ច ដែលបានចាប់រថយន្តកុងតឺន័រចូលផ្លូវហាមឃាត់

លោកស្នងការ ផ្តល់ប្រាក់ចំនួន២០មុឺនរៀល លើកទឹកចិត្តដល់សមត្ថកិច្ច ដែលបានចាប់រថយន្តកុងតឺន័រចូលផ្លូវហាមឃាត់

ភ្នំពេញ៖ ​លោកស្នងការនគរការរាជធានីភ្នំពេញ ដាក់បទបញ្ជាឲ្យលោកអធិការខណ្ឌចំនួន២ ឃាត់រថយន្តកុងតឺន័របើកចូលក្នុងរាជធានី តាមផ្លូវហាមឃាត់ ដោយឃាត់រថយន្តធំបានមួយគ្រឿង ​ទទួលបានប្រាក់រង្វាន់​ចំនួន២០ម៉ឺនរៀល លើកទឹកចិត្ត ដែលប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ។

លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរ​
បាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទាំងយប់ឲ្យនគរបាលខណ្ឌចំការមន និងខណ្ឌមានជ័យសហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ឃាត់រថយន្តកុងតឺន័រដែលបើកបរលើផ្លូវហាមឃាត់តាមផ្លូវព្រះមុន្នីវង្ស និងផ្លូវព្រះនរោត្ដម។ ក្រោយពីលោកអធិការខណ្ឌទទួលបទបញ្ជាបានធ្វើការឃាត់រថយន្តកុងតឺន័រ បានចំនួនសរុប៨គ្រឿង ហើយកម្លាំងសមត្ថកិច្ចបញ្ជូនទៅស្នងការនគរបាលរាជធានីភ្នំពេញទាំងយប់ ដើម្បីទទួលផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក ។

បើតាម​នគរបាលខណ្ឌចំការមន បានបានប្រាប់ថា ដោយលោកស្នងការរាជធានីភ្នំពេញ ដាក់បទបញ្ជាអោយឃាត់រថយន្តប្រភេទកុងតឺន័រ ដែលបំពានបើកឆ្លងកាត់ផ្លូវហាមឃាត់ ដូចជា ផ្លូវព្រះមុន្នីវង្ស និងផ្លូវព្រះនរោត្តម បានធ្វើការឃាត់បាននៅចំណុចផ្លូវព្រះមុន្នីវង្ស មុខវិទ្យា
ល័យព្រះយុគន្ធរ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ចំនួន២គ្រឿង និងនៅមុខក្រសួងដែនដីនគរូបនីកម្មនិងសំណង់ សង្កាត់បឹងត្របែក ខណ្ឌចំការមន ត្រង់ច្រមុះជ្រូកក្បាលថ្នល់សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ចំនួន៤គ្រឿង សរុបចំនួន៨គ្រឿង ​ហើយកម្លាំងសមត្ថកិច្ចបានឡើងរថយន្តជាមួយអ្នកបើកបររថយន្តកុងតឺន័រ បញ្ជូនទៅការិយាល័យនគរបាលចរា​
ចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការណែនាំ និងផាកពិន័យតាមច្បាប់ ។

ដោយឡែក សមត្ថកិច្ចដែលឃាត់រថយន្តធំបានទាំង៨គ្រឿងនេះ គឺទទួលបានប្រាក់រង្វាន់ក្នុងរថយន្តមួយគ្រឿង បានចំនួន២០ម៉ឺនរៀល ជាការលើកទឹកចិត្តផងដែរ ៕

RELATED ARTICLES