យិបស៊ី ឃីរទិ មហាព្រឹក្សផុង មានសរីរាង្គសិចស៊ីគួរឱ្យក្នាញ់ស្រាប់ទៅហើយ លុះដល់នាងពង្រីកសុដន់ ឱ្យកាន់តែធំទ្រលុកទ្រលន់ទៀត ក៏ត្រូវហ្វូងមនុស្សមាត់ដាចខ្លះ និយាយថា នាងធ្វើដូច្នេះ ដើម្បីផ្គាប់ចិត្តសង្សារ ថ្មីតារាឯកប្រុស ហ្សន ជិនដាឆូត។
យិបស៊ី ទទួលស្គាល់ថា នាងពិតជាមានសរីរាង្គស្អាត សិចស៊ីមែន ដោយនាងបញ្ជាក់មូលហេតុ ដែលនាំឱ្យនាងសិចស៊ីថា “ទៅសមុទ្ររាល់លើក ខ្ញុំតែងតែស្លៀកប៊ីគីនី ហើយវាអាចមកពី មួយរយៈនេះ ខ្ញុំព្យាយាមហាត់ប្រាណ និងគ្រប់គ្រងអាហារយ៉ាងប្រាកដប្រជាផង ទើបធ្វើឱ្យសរីរាង្គល្អជាពិសេសបែបនេះ”។
ថ្វីបើមើលទៅនាងហាក់ដូចជាជ្រើសរើសដើរលើផ្លូវសិចស៊ី តែសម្រាប់នាងបែរជានិយាយថា “ការពិតទៅ ខ្ញុំមិនបានផ្តោតទៅលើរឿងសិចស៊ីទេ។ ខ្ញុំមានសេចក្តីសុខ ដែលមានសុខភាពល្អ។ ឯរឿងសរីរាង្គល្អ វាអាចជាកាដូបន្ថែមពីការហាត់ប្រាណ។ ប៉ុន្តែរឿងដែលធ្វើឱ្យមានអារម្មណ៍ល្អ គឺការបានក្លាយជាកម្លាំងជំរុញចិត្តឱ្យអ្នកដទៃហាត់ប្រាណថែទាំសុខភាព”។
ទោះជាយ៉ាងណាក៏ដោយ ការហាត់ប្រាណដែលធ្វើឱ្យនាងស្រកគីឡូឡើងស្វែលនេះ ក៏មានចំណែកធ្វើឱ្យនាងស្រកកន្លែងខ្លះទៀត ដែលនាងមិនចង់ស្រកដែរ។ នាងប្រាប់ពីបញ្ហានេះថា “ការហាត់ប្រាណធ្វើឱ្យដើមទ្រូងតូចជាងមុន។
ប៉ុន្តែសម្រាប់ភ្នែកអ្នកដទៃ បែរជាមើលឃើញថា ដើមទ្រូងនាងមិនមែនរួមតូចទេ ពោលគឺវាធំទ្រលុកទ្រលន់គួរឱ្យក្នាញ់ជាងមុនទៅទៀត។ ឃើញការមិនយល់ស្របបែបនោះ យិបស៊ី ប្រញាប់ពន្យល់ឱ្យពិស្តារជាងមុនថា “ដោយសារតែដើមទ្រូងរួមតូចនេះហើយ ទើបនាងត្រូវវះកាត់ពង្រីកសុដន់ឱ្យទ្រលុកទ្រលន់ ដើម្បីបង្កើនការជឿជាក់ឱ្យខ្លួនឯងបន្តិច”។
នាងពង្រីកសុដន់ឱ្យធំ ស្របពេលកំពុងមានទំនាក់ទំនងល្អជាមួយបុរសសង្ហា ហ្សន ជិនដាឆូត ធ្វើឱ្យមានការដាក់បន្ទុកថា នាងសុខចិត្តឈឺចាប់ពង្រីកសុដន់ ដើម្បីផ្គាប់ចិត្តមិត្តប្រុសថ្មី។ ប្រការនេះ ត្រូវនាងប្រកែកថា “ខ្ញុំមិនមែនធ្វើឱ្យធំ ដើម្បីបង្អួតផ្គាប់ចិត្តនរណាទេ ហើយក៏មិនមែនដើម្បីឈោងចាប់យកខាងផ្នែកសិចស៊ីដែរ”។
នាងបន្ថែមទៀតថា ឱ្យនាងពង្រីកដើមទ្រូង ដើម្បីផ្គាប់ចិត្ត ហ្សន យ៉ាងម៉េចទៅ បើនាងនិង គេពុំទាន់ជាសង្សារនឹងគ្នាផង។
“ពុំទាន់ជាសង្សារនឹងគ្នា” ហាក់បរិយាយពីទំនាក់ទំនងមួយ ដែលអាចអភិវឌ្ឍទៅជាសង្សារ។ តើអាចនឹងមានការអភិវឌ្ឍបែបនេះមែនឬ? ព្រោះមួយរយៈនេះ គេឧស្សាហ៍ឃើញនាងធ្វើដំណើរទេសចរណ៍ជាមួយ ហ្សន ខ្លាំងណាស់។ យិបស៊ី ទទួលស្គាល់ថា នាងពិតជាទៅណាមកណាជាមួយ ហ្សន មែន “តែអ្វីៗក៏នៅដូចដើម។ យើងចាប់ផ្តើមពីមិត្តភក្តិល្អ។ ពេលនេះមានអារម្មណ៍ថា ដូចមុនអ៊ីចឹង។ បើសួរថា តើយើងកំពុងស្វែងយល់ចិត្តថ្លើមគ្នាឬអត់? វាមិនដល់ថ្នាក់ហ្នឹងទេ។ សួរថា យើងកំពុងចែចង់គ្នាឬអត់? ការពិតទៅ គាត់នឹងមិនចែចង់យើងទេ។ យើងជាមិត្តដែលជិត- ស្និទ្ធគ្នាខ្លាំង។ វាជាស្នេហាដែលបរិសុទ្ធ។ បែបហ្នឹងវាក៏ល្អហើយ។ ប៉ុន្តែចាប់តាំងពីខ្ញុំបែកបាក់ជាមួយអ្នកមុនមក ខ្ញុំក៏មិនទាន់មាននរណា។ ឯគាត់ក៏មិនទាន់មានអ្នកណាដូចគ្នា។ ប្រសិនបើថ្ងៃមួយខ្ញុំ ឬគាត់មានដៃគូ យើងនឹងជួយគ្នាមើល។ តែសម្រាប់ពេលនេះ យើងនៅទំនេរដូចគ្នា ទើបក្លាយជាទីប្រជុំពាក្យខ្សឹបខ្សៀវ។ សូមបញ្ជាក់ថា យើងមិនមែនជាសង្សារនឹងគ្នាទេ។ បើទាក់ទងគ្នាក្នុងផ្លូវសង្សារពេលណា ខ្ញុំនឹងជម្រាប”។
ថ្វីបើនាងអះអាងថា រវាងរូបនាង និង ហ្សន មានតែទំនាក់ទំនងស្នេហាបរិសុទ្ធ គ្មានលាយឡំរឿងផ្សេង តែចូរជឿចុះថា ហ្សន ប្រាកដជាលួចពេញចិត្តចំពោះដើមទ្រូងទ្រលុកទ្រលន់នេះហើយ យើងនឹងបានឮពាក្យហូរចេញពីមាត់ យិបស៊ី ឆាប់ៗថា ពួកគេមានស្នេហាលើសពីពាក្យថា បរិសុទ្ធមិនខាន៉៕