Thursday, November 28, 2024
Homeព័ត៌មានជាតិធាត់លើសទម្ងន់ក្នុងវ័យជំទង់ប្រឈមមហានិភ័យមហារីកថ្លើម

ធាត់លើសទម្ងន់ក្នុងវ័យជំទង់ប្រឈមមហានិភ័យមហារីកថ្លើម

យោងតាមក្រុមអ្នកស្រាវជ្រាវស៊ុយអែដឱ្យដឹងថា បុរសដែលធាត់ លើសទម្ងន់ក្នុងវ័យជំទង់ជិត៥០% ប្រឈមនឹងហានិភ័យកើតជំងឺ មហារីកថ្លើមពេលក្រោយក្នុងជីវិត។

ទិន្នន័យអង្កេតតាមដានលើបុរសស៊ុយអែដ ១,២លាននាក់ ចន្លោះ ឆ្នាំ១៩៦៩-១៩៩៦ រកឃើញថា បុរសវ័យចន្លោះ១៦-១៩ឆ្នាំ ដែលមានសមាមាត្រកាយ BMI ខ្ពស់ ប្រឈមកើតជំងឺសាហាវ ពេលក្រោយក្នុងជីវិត ក្នុងនោះអ្នកកើតជំងឺកាចគឺ ៤០% នឹងត្រូវស្លាប់។

ក្រុមអ្នកស្រាវជ្រាវសាកលវិទ្យាល័យសុខាភិបាល គារៀលិនសកា នូវិរេសិតយ សៀះផិតាល ក្រុងស្តុកខូម ថ្លែងថា ហានិភ័យកើតជំងឺថ្លើម ធ្ងន់ធ្ងរ រងផលប៉ះពាល់ក្នុងកម្រិតមួយខ្ពស់សម្រាប់អ្នកធាត់ ហើយកើត ជំងឺទឹកនោមផ្អែមប្រភេទ-២។ ពួកគេបន្តថា អន្តរកម្មកាត់បន្ថយអត្រា កំណើនភាពធាត់លើសទម្ងន់ គួរអនុវត្តចាប់ពីវ័យជំទង់តទៅ។ ធ្វើដូច្នេះ គេនឹងអាចបន្ធូរបន្ថយបន្ទុកធ្ងន់ធ្ងរជំងឺថ្លើមនៅពេលខាងមុខ៕

RELATED ARTICLES