Tuesday, September 10, 2024
Homeព័ត៌មានជាតិខឹងយាយមិនឲ្យឡើងដំបូលផ្ទះ និងអានគម្ពីរឮៗ យកដំបងវាយបែកក្បាលហូរឈាមស្លាប់ ដោយសារតែខ្លួនមាន...

ខឹងយាយមិនឲ្យឡើងដំបូលផ្ទះ និងអានគម្ពីរឮៗ យកដំបងវាយបែកក្បាលហូរឈាមស្លាប់ ដោយសារតែខ្លួនមាន…

ភ្នំពេញ៖ ​ចៅប្រុសមានជំងឺសរសៃប្រសាទម្នាក់ ខឹងលោកយាយមិនព្រមឲ្យឡើងលើដំបូលផ្ទះ​បានទាញឈើជ្រុងទៅសំពងក្បាលលោកយាយបង្កើត បណ្តាលឲ្យបែកក្បាលសន្លប់រងរបួសធ្ងន់ធ្ងរ ពេលចៅស្រី​ដឹកលោកយាយតាមរ៉ឺម៉កម៉ូតូយកទៅដល់មន្ទីរពេទ្យព្រះកុសុមៈ បានស្លាប់ទៅហើយ  ​ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង៨​យប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ​ត្រង់ចំណុចផ្ទះលេខ២៤ ផ្លូវ៥៨២Z ក្រុមទី១៤ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ជនល្មើសដែលជាចៅបង្ក​មានឈ្មោះ ឆាយ ស៊ីនហូ អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាង លើ មានបងប្អូនចំនួនបីនាក់ ហើយជនបង្កជាកូនទី៣ ​កូនពៅ​ ចំណែកឯលោកយាយរងគ្រោះមាន ឈ្មោះ ក្រួច សុខា អាយុ៧៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ។

បើតាមសម្តីពីបងស្រីទីពីររបស់ជនបង្កឈ្មោះ លឹម តាលីដា អាយុ២៨ឆ្នាំ មុខរបរអ្នកគិតលុយក្នុងហាង ស្នាក់នៅជាមួយគ្នា ​បានប្រាប់ឲ្យដឹងថា ក្នុងផ្ទះកើតហេតុខាងលើមានមនុស្សស្នាក់នៅសរុបទាំងអស់ចំនួនបួននាក់ គឺបងប្អូននាងទាំងបីនាក់ និងលោកយាយរងគ្រោះ ហើយនៅថ្ងៃកើតហេតុបងប្រុសច្បងរបស់នាងបានចេញទៅធ្វើការបាត់ ដោយនៅផ្ទះមានតែរូបនាង និងលោកយាយ រួមទាំងជនបង្កដែលជាប្អូនប្រុស។ លុះរហូតដល់វេលាកើតហេតុជនបង្កបានទារបើកទ្វារឡើងដំបូលផ្ទះ ដោយត្អូញថាក្តៅ តែលោកយាយបាននិយាយថា មិនឲ្យបើកទេ ព្រោះមេឃជិតភ្លៀង ដោយលោកយាយចុះពីជាន់ឡៅតឿចុះមកជាន់ផ្ទាល់ដី ​បានអង្គុយអានគម្ពីរឮៗ ព្រោះលោកយាយកាន់សាសនាគ្រឹះ ។ មួយស្ទុះក្រោយមក ​ជនបង្កជាចៅខឹងលោកយាយមិនឲ្យឡើងបើកទ្វារដំបូលផង និងខឹងលោកយាយអានគម្ពីរឮៗផង ស្រាប់តែជនបង្កជាចៅបានកាន់ដំបងឈើជ្រុងប្រវែង​កន្លះម៉ែត្រ យកទៅសំពងក្បាល លោកយាយជាច្រើនដំបង បណ្តាលឲ្យលោកយាយបែកក្បាលសន្លប់រងរបួសធ្ងន់ ។

ប្រភពដដែលបានបន្តថា ពេលឃើញប្អូនប្រុសវាយលោកយាយ រូបនាងជាបងស្រីមិនហ៊ានចូលទៅជួយនោះទេ ព្រោះខ្លាចជនបង្កវាយទាំងរូបនាងដែរ ​ខណៈជនបង្កជាប្អូនរត់គេចខ្លួនចូលបន្ទប់ទឹក ទើបនាងបានរត់ទៅប្តឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ឃាត់ខ្លួនជនបង្កយកទៅ​សួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ​ និងបានដឹកលោកយាយតាមរ៉ឺម៉កម៉ូតូ​​យក​មកមន្ទីរពេទ្យព្រះកុសុមៈ តែជាអកុសល ខណៈពេលដែលទៅដល់មន្ទីរពេទ្យលោកយាយបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងអំឡុងរយៈពេលពីរឆ្នាំកន្លងមក ជនបង្កតែងតែអុក​
ឡុក និងបំផ្លាញរបស់របរក្នុងផ្ទះនៅពេលខឹងអ្នកផ្ទះស្តីបន្ទោសណែ​នាំនិងនិយាយស្តីឮៗម្តងៗ ហើយជនបង្កគឺជាមនុស្សដែលមានជំងឺសរសៃប្រសាទទៀតផង​ តែរូបនាងនិងបងប្រុសបាន នាំជនបង្កដែលជាប្អូនប្រុសទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែពេលដែលចង់នាំជនបង្កជាប្អូនទៅពេទ្យម្តងៗ រូបគេតែងតែខឹងសម្បាយ៉ាងខ្លាំង។

បច្ចុប្បន្នជនបង្ករួមទាំងវត្ថុតាំងត្រូវសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ កសាងសំណុំរឿងបញ្ចូនទៅកាន់អធិការខណ្ឌទួលគោក ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ​សមត្ថកិច្ចជំនាញកោសល្យវិច័យ និងសមត្ថកិច្ចមូលដ្ឋានបានមកដល់សាលតម្កល់សព បានធ្វើការពិនិត្យនិងរៀបចំឯកសារប្រគល់ជូនសព ដើម្បីឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES