Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិភ្លៀងមួយមេធំ នៅចិន​ស្លាប់៨៧នាក់ ជម្លៀសចេញ ពីលំនៅឋាន រាប់លាននាក់

ភ្លៀងមួយមេធំ នៅចិន​ស្លាប់៨៧នាក់ ជម្លៀសចេញ ពីលំនៅឋាន រាប់លាននាក់

ចិន៖ សារព័ត៌មានរដ្ឋបាន រាយការណ៍ នៅថ្ងៃសៅរ៍នេះ ថាធ្លាក់ភ្លៀង មួយមេធំក្នុង ប្រទេសចិនបាន សម្លាប់ មនុស្សយ៉ាងហោច៨៧ នាក់និងបង្ខំឲ្យ ប្រជាជន១៦លាននាក់ ចាកចេញពីលំ នៅឋានរបស់ ពួកគេ។

ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរឲ្យដឹងថា មនុស្សចំនួន៧២នាក់ បានស្លាប់បាត់បង់ ជីវិតនិង៧៨នាក់ ទៀតកំពុង បាត់ ខ្លួននៅ ខេត្តហ័រប៉ី ភាគខាងជើង ប្រទេស ចិន បន្ទាប់ពី មានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលនាំឲ្យ កើតមានទឹកជំនន់ និងការបាក់ដី។

ប្រភពបានបន្ត ទៀតថាមានលំនៅឋាន របស់ប្រជា ពលរដ្ឋជិត៥ម៉ឺន ខ្នងបាន បាក់រំលំនិង បាន ប៉ះពាល់ដល់ប្រជាជន ៨,៦លាននាក់។

ចំណែក្នុង ខេត្តភាគកណ្តាល ហ័រណាន មានមនុស្ស ចំនួន១៥នាក់ បានស្លាប់ បាត់បង់ជីវិត និង៨នាក់ ទៀតបាននិង កំពុងបាត់ខ្លួនក្រោយ ពីមានព្យុះ យ៉ាងខ្លាំង ដែលបង្ខំឲ្យ ប្រជាជន៧,២លាននាក់ ចាកចេញពី លំនៅ ឋានរបស់ពួកគេ និងបំផ្លាញផ្ទះ ប្រជាពលរដ្ឋអស់១៨.០០០ខ្នង។

គួរបញ្ជាក់ថាមួយផ្នែក ធំនៃ ប្រទេសចិន បានជន់លិចដោយ ជំនន់ទឹកភ្លៀងក្នុង រដូវក្តៅនេះ ដែលសម្លាប់ មនុស្ស អស់ចំនួន ២០០នាក់។ រដ្ឋាភិបាលបានថ្លែងថា ផ្ទៃដីដាំដុះជាង១,៥លានហិចតា ត្រូវបានបំផ្លាញ ដែលនាំ ឲ្យខាត បង់ សេដ្ឋកិច្ចជាង៣ប៊ីលានដុល្លារ។ ជាមួយគ្នានោះដែរធនាគារ កណ្តាលកាល ពីថ្ងៃសុក្រនេះបាន ចេញសេចក្តី ថ្លែងការណ៍ថា ខ្លួននឹងផ្តល់ នូវហិរញ្ញវត្ថុដើម្បីជួយ ឧបត្ថម្ភដល់តំបន់ ដែលជួបគ្រោះទឹកជំនន់នេះ។

 

 

 

RELATED ARTICLES