Friday, December 27, 2024
Homeព័ត៌មានសិល្បៈតថ្លៃទៅដេកត្រូវរ៉ូវគ្នាហើយ ជិះរុឺម៉កម៉ូតូដល់ពាក់កណ្តាលផ្លូវ ខាងស្រីចង់ដេកផ្ទះសំណាក់ជិតផ្ទះ ខាងប្រុសមិនព្រម កាប់២ដាវរងរបួសធ្ងន់

តថ្លៃទៅដេកត្រូវរ៉ូវគ្នាហើយ ជិះរុឺម៉កម៉ូតូដល់ពាក់កណ្តាលផ្លូវ ខាងស្រីចង់ដេកផ្ទះសំណាក់ជិតផ្ទះ ខាងប្រុសមិនព្រម កាប់២ដាវរងរបួសធ្ងន់

ភ្នំពេញ៖ ​ស្ត្រីរកស៊ីផ្លូវភេទម្នាក់ត្រូវបានបុរសជាអ្នករត់រ៉ឺម៉កម៉ូតូ នាំទៅដេកផ្ទះសំណាក់ ក្នុងតម្លៃ២ម៉ឺនរៀល ដឹក​ដល់ពាក់កណ្តាលផ្លូវ នាងមិនព្រមទៅជាមួយ ដកដាវកាប់ពីរដាវ រងរបួសធ្ងន់ត្រង់ដៃទាំងសងខាង បង្កឱ្យមានការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២៧៣ ត្រង់ចំណុចមុខក្រុមហ៊ុនសន្តិសុខហ្គារូដា ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ស្ត្រីរងគ្រោះមានឈ្មោះ សុខ រតនា អាយុ៣០ឆ្នាំ ​មុខរកស៊ីផ្លូវភេទនៅម្តុំវត្តភ្នំ ស្នាក់នៅបន្ទប់ជួលផ្លូវរថភ្លើង ភូមិកើតហេតុ របួសដៃឆ្វេងមួយដាវ ដេរជាង១០ថ្នេរ និងរងរបួសដៃស្តាំមួយដាវ អត់មុតប៉ោងជាំខ្មៅ។ ​ចំណែកឯបុរសដែលជាជនបង្កមានអាយុ​ជាង៤០ឆ្នាំ មិនត្រូវបានគេស្គាល់ឈ្មោះនោះទេ។​

ស្ត្រីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុនាងបានអង្គុយចាំហៅម៉ូយនៅម្តុំវត្តភ្នំ
ខណៈកំពុងអង្គុយ ស្រាប់តែមានបុរសខាងលើជិះរ៉ឺម៉កម៉ូតូ​ម្នាក់ឯង មកជិតរូបនាង ហើយបានសួរថា ទៅដេកជាមួយរូបគេយកប៉ុន្មាន​រៀល? ​រូបនាងឆ្លើយតបថា៣ម៉ឺនរៀល តែជនបង្កបានតថ្លៃឲ្យ២ម៉ឺនរៀលទៅ បន្ទាប់មកស្ត្រីរងគ្រោះក៏បានព្រមក្នុងតម្លៃ២ម៉ឺនរៀល រួចហើយបានឡើងជិះលើរឺុម៉កម៉ូតូមកដល់ចំណុចកើតហេតុ នាងបានប្រាប់ជនបង្កថា ឈប់ត្រង់ហ្នឹងហើយរកដេកផ្ទះសំណាក់នៅម្តុំហ្នឹងហើយ នៅជិតផ្ទះនាង តែបុរសខាងលើមិនព្រមឈប់ ដោយនិយាយប្រាប់នាងថា ទៅដេកនៅផ្ទះសំណាក់នៅម្តុំអង់តែនវិញ ភ្លាមៗនោះ នាងបានលូកទាញកអាវបុរសបង្កឱ្យឈប់ ធ្វើឱ្យបុរសនោះខឹងច្រឡោតយ៉ាងខ្លាំង ក៏បានឈប់រ៉ឺម៉កម៉ូតូ​អែបខាងហើយជេរប្រមាថទៅលើរូបនាង រួចបាន​ស្ទុះទៅទាញដាវដែលគេសៀតទុកនៅក្នុងដំបូលរឺុម៉កទៅកាប់ក្បាលនាងចំនួនពីរដាវ តែនាងយកដៃទាំងពីររង បណ្តាលឱ្យរងរបួសរយះដៃឆ្វេងនិងដៃស្តាំធ្ងន់ ត្រូវបានគេហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅគ្លីនិកឯកជន ក្រោយកើតហេតុបុរសបង្កបើក​រឺុម៉កម៉ូតូ​រត់គេចខ្លួនបាត់ស្រមោល ៕

RELATED ARTICLES