Saturday, September 30, 2023
Homeព័ត៌មានអន្តរជាតិឥណ្ឌាស្នើឲ្យ អ្នកកាសែតជនជាតិ ចិន៣នាក់ចាកចេញ នៅថ្ងៃ៣១កក្កដានេះ

ឥណ្ឌាស្នើឲ្យ អ្នកកាសែតជនជាតិ ចិន៣នាក់ចាកចេញ នៅថ្ងៃ៣១កក្កដានេះ

ឥណ្ឌា៖ អ្នកកាសែតជនជាតិចិន បីនាក់ដែល បំពេញការងារ ឲ្យសារព័ត៌មានចិនស៊ីនហួរ ក្នុងប្រទេស ឥណ្ឌា ត្រូវបានគេ ជូនដំណឹងឲ្យចាកចេញ ពីប្រទេស ឥណ្ឌាបន្ទាប់ពីរដ្ឋាភិបាល សម្រេចចិត្តមិន បន្តទិដ្ឋការ ថ្មីដល់ពួក គេ។

អ្នកកាសែតឈ្មោះ Wu Qiang និង Lu Tang មានមុខងារជា ប្រធានការិយាល័យ និពន្ធសារព័ត៌មាន ស៊ីនហួរ ប្រចាំទីក្រុងញូវដេលី និង ក្រុងម៉ុមបៃ។ អ្នកទាំងបីបានស្វែងរកការពន្យា ទិដ្ឋការស្នាក់នៅ របស់ពួក គេពីរ ទៅបីខែ រហូតដល់មាន អ្នកបន្តវេន ឬតំណែង របស់ពួកគេ មកដល់ ក្រុងទាំងពីរនេះ។ ចំណែក អ្នកកាសែត ម្នាក់ ទៀតបាននិង កំពុងបំពេញការងារ ក្នុងទីក្រុងម៉ុមបៃ។

អ្នកការទូតជើងចាស់ បានលើកឡើងថា ពួកគេមិនគួរហៅ ឲ្យត្រឡប់ចូលស្រុក កំណើតវិញនោះឡើយតួយ៉ាងដូចជា កាលពី១០ឆ្នាំមុន នៅឥណ្ឌាដែល មានការនិរទេស អ្នកកាសែត បរទេសដោយគ្មាន ការបកស្រាយ ហេតុផលអ្វីនោះ ដែលវិធីនេះត្រូវបានគេប្រើជារឿយៗលើជនជាតិចិន ដែលសរសេរ រិះគន់អាមេរិក។

ចំណែកលោក Wu បានថ្លែងប្រាប់សារព័ត៌មាន The Hindu ថាពួកលោកបាន ទទួលការ ពន្យាទិដ្ឋការថ្មីកាល ពីសប្តាហ៍មុនប៉ុន្តែ ពុំមានការបញ្ជាក់ថា មានការពន្យា ពេលបន្ថែមដែល នឹងត្រូវបាន អនុញ្ញាតឲ្យពួកគេស្នាក់នៅបន្ត ក្នុងប្រទេស ឥណ្ឌានោះឡើយ។

គួររំលឹកថាចំណង ទំនាក់ទំនង រវាងប្រជាជាតិ ទាំងពីរបាន បង្ហាញចំៗបន្ទាប់ពី រដ្ឋាភិបាលក្រុង ប៉េកាំងបាន បដិសេធការ គាំទ្រសមាជិកភាព របស់ឥណ្ឌាចំពោះ ក្រុមផ្គត់ផ្គង់នុយក្លេអែរ កាលពីខែមុននៅ ទីក្រុងសេអ៊ូល។

 

 

RELATED ARTICLES

Most Popular

Recent Comments