Monday, November 25, 2024
Homeនយោបាយសម្តេច ស ខេង ប្តឹងតុលាការកំពូល រំលាយបក្ស៩

សម្តេច ស ខេង ប្តឹងតុលាការកំពូល រំលាយបក្ស៩

ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចស ខេង ធ្វើលិខិត ជម្រាបជូនប្រធានតុលាការកំពូល កម្មវត្តុសំណើ ប្តឹងរំលាយគណបក្សនយោបាយចំនួន៩ ដោយសារតែគណបក្សនយោបាយទាំងនោះ ប្រព្រឹត្ត បទល្មើស និងបទបញ្ញតិមាត្រា៣១ នៃច្បាប់ ស្តីពីគណបក្សនយោបាយ មិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំជូនមកក្រសួងមហាផ្ទៃ និងកំពុងជាប់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ ទៀតផង។

លិខិតរបស់សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានបញ្ជាក់ថា “គណបក្សនយោបាយចំនួន៩ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ រួមមានគណបក្សប្រជាជាតិខ្មែរ គណបក្សពលរដ្ឋខ្មែរ គណបក្សសង្គមខ្មែរនិយម គណបក្សសង្គមថ្មី គណបក្សខ្មែរជាតិនិយម គណបក្សនាងនាគនារីខ្មែរ គណបក្សពន្លឺសេរីភាពលោកថាច់ រ៉េង គណបក្សស្ត្រីសង្គ្រោះកម្ពុជា និងគណបក្សសេរីបង្រួបបង្រួមជាតិ បានប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិមាត្រា៣១ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយមិនបានផ្ញើរបាយការណ៍ប្រចាំឆ្នាំ ជូនមកក្រសួងមហាផ្ទៃ តាមឆ្នាំនីមួយៗជាបន្តបន្ទាប់ ហើយកំពុងជាប់បណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។ ទន្ទឹមនេះ សាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញសាលក្រមផ្អាកសកម្មភាពបណ្តោះអាសន្ន ចំពោះគណបក្សនយោបាយចំនួន៤ (បួន) ក្នុងចំណោម៩ (ប្រាំបួន) គណបក្ស ខាងលើ រួមមាន គណបក្សនាងនាគនាតនារីខ្មែរ គណបក្សពន្លឺសេរីភាពលោកថាច់ រ៉េន គណបក្សសេរីបង្រួបបង្រួមជាតិ និងគណបក្សស្ត្រីសង្គ្រោះកម្ពុជា។

មកដល់ពេលនេះ គណបក្សនយោបាយខាងលើមិនបានបំពេញកាតព្វកិច្ចក្នុងការបំពេញបែបបទ ផ្ញើមកក្រសួងមហាផ្ទៃ ស្របតាមបទប្បញ្ញត្តិដូចមានចែងនៅក្នុងមាត្រា២៦ថ្មី និងមាត្រា៤៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃ ស្នើសុំឯកឧត្តមប្រធានមេត្តាពិនិត្យសម្រេចលើ សំណើប្តឹងរំលាយគណបក្សនយោបាយទាំង៩ (ប្រាំបួន) ដូចមានឈ្មោះរៀបរាប់ខាងលើ តាមការគួរ”៕

RELATED ARTICLES