Saturday, September 27, 2025
Homeព័ត៌មានជាតិស្រវឹងស្រាបើករថយន្តបុកចូលផ្ទះម៉ាស្សា​កោសជប់៩៩៩​

ស្រវឹងស្រាបើករថយន្តបុកចូលផ្ទះម៉ាស្សា​កោសជប់៩៩៩​

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តលឿនដូចហោះ ខណៈពេលមកដល់ផ្លូវបែកជាបី បួងចង្កូចមិនទាន់ជ្រុលទៅបុកចូលផ្ទះម៉ាស្សាកោសជប់ យីហោ៩៩៩ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះលេខ២៩ ជាហាងម៉ាស្សាកោសជប់៩៩៩ តាមបណ្តោយផ្លូវ២៦៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

រថយន្តបង្កម៉ាក TOYOTA TACOMA មួយបាំងកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ​​២L-៤៨៨១ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ វ័យ​ជាង៥០ឆ្នាំ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបង្កខាងលើ បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមផ្លូវលេខ២១៨ ទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចដែលជាផ្លូវបែកជា៣ រថយន្តបង្កបម្រុងបត់ឆ្វេង តែបួងចង្កូតមិនទាន់ ក៏ជ្រុលចង្កូតទៅបុកចូលផ្ទះកើតហេតុខាងលើ បណ្តាលឲ្យបាក់
សសរសំយ៉ាបផ្ទះ ចំនួនមួយ និងថូផ្កាមួយចំនួនទៀត តែរថយន្តនៅមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុកជញ្ជាំងមាត់ទ្វារផ្ទះ បណ្តាលឲ្យបែកបន្តិចបន្តួច តែសំណាងល្អមិនមានអ្នកណារងរបួសនោះទេ គ្រាន់តែធ្វើឲ្យស្រ្តីម៉ាស្សា ភ័យលស់ព្រលឹងអស់។

ក្រោយកើតហេតុសមត្ថកិច្ចមូល​ដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានឲ្យភាគីទាំងសងខាងនិយាយដោះស្រាយគ្នា តែដោយសារមិនត្រូវគ្នា សមត្ថកិច្ចមូល​ដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

RELATED ARTICLES