Saturday, September 27, 2025
Homeព័ត៌មានជាតិប្រើប្រាស់ឡានទឹកអស់២០គ្រឿង បាញ់ពន្លត់ភ្លើងឆេះហាងសាច់អាំងហេងហេង២A យប់មិញ

ប្រើប្រាស់ឡានទឹកអស់២០គ្រឿង បាញ់ពន្លត់ភ្លើងឆេះហាងសាច់អាំងហេងហេង២A យប់មិញ

ភ្នំពេញ ៖ ​អគ្គីភ័យឆាបឆេះហាងសាច់អាំងហេងហេង2A បណ្តាលឲ្យខូចខាតស្ទើរតែទាំងស្រុង តែពុំមានបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ​កាលពីវេលាម៉ោង១០និង២០នាទីយប់​​ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៥៩០ នៅចំណុចហាងសាច់អាំងហេងហេង2A ស្ថិតនៅផ្ទះលេខ២៨ ផ្លូវលេខ៥៩០ ក្រុមទី៦៥ ភូមិ១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

ប្រភពព័ត៌មានបានឲ្យដឹងថា ហាងនេះជាសំណង់ចាស់ក្នុងដីឡូតិ៍ដាច់តែ​ឯង ថ្មក្រោមឈើលើ​មានម្ចាស់ហាងឈ្មោះ ញ៉ សុខហេង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់សាច់អាំង។ ​​មុនពេលកើតហេតុ ហាងនេះបានដំណើរការលក់ដូរជាធម្មតា ដែលមានភ្ញៀវចូលផឹ​ក​ស៊ីជាច្រើនតុ ។ ពេលនោះក៏ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះឡើងនៅជាន់ខាងលើ  ​ដែលជាបន្ទប់ដេករបស់បុគ្គលិកហាង ធ្វើឲ្យផ្អើល​នាំគ្នាឆោឡោ និងពន្លត់ភ្លើង តែមិនអាច​ទប់ស្កាត់អណ្តាតភ្លើងបាន ។

តាមប្រភពព័ត៌មានពីម្ចាស់ហាងសាច់អាំងហេងហេង2A ​បានឲ្យដឹងថា មុនពេលដែលកើតហេតុគាត់មិនបាននៅក្នុងហាងនោះទេ គាត់បានចេញក្រៅ លុះដល់ពេលម៉ោងកើតហេតុខាងលើ​ ស្រាប់តែមានបុគ្គលិកទូរស័ព្ទទៅប្រាប់គាត់ថា ហាងកំពុងតែឆេះ ទើបគាត់បើករថយន្តមកមើលឃើញអណ្តាតភ្លើងឆាបឆេះនៅជាន់ទីមួយ​អស់ស្ទើរទាំងស្រុង ​ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានទាក់ទងហៅរថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ជាបន្តបន្ទាប់ ។

តាមការសន្និដ្នានជំហានដំបូង បណ្តាលមកពី​បុគ្គលិកដោតថ្មទូរស័ព្ទទុកចោល ទើបទុស្សេ ឬក៏ឆ្លងចរន្តអគ្គិសនី បង្កឲ្យឆេះបែបនេះតែម្តង ។ ក្នុងហេតុការណ៍អគ្គីភ័យនេះមាន​រថយន្តបាញ់ពន្លត់អគ្គីភ័យចំនួន២០គ្រឿង បានប្រើប្រាស់ទឹកអស់ទាំង២០គ្រឿង ​​​មានរថយន្តរបស់ទីក្រុងកោះពេជ្រ ១គ្រឿងធំ ​រថយន្តពន្លត់អគ្គីភ័យ​ប្រចាំនៅខណ្ឌទួលគោកចំនួន២គ្រឿង និងរថយន្តពន្លត់​អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញ ១៧គ្រឿង ​។​ អគ្គីភ័យខាងលើនេះបានរលត់ទាំង​ស្រុង​​នៅ​វេលាម៉ោង១១និង១០នាទីយប់ថ្ងៃដ​ដែល ៕

RELATED ARTICLES