Saturday, April 26, 2025
Homeព័ត៌មានជាតិសិស្សសាលាឆក់កាបូបជនបរទេស ត្រូវប៉ូលិសបឹងកេងកង១ ចាប់បាន

សិស្សសាលាឆក់កាបូបជនបរទេស ត្រូវប៉ូលិសបឹងកេងកង១ ចាប់បាន

ភ្នំពេញ  ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិបរទេសម្នាក់ បាន សម្រេច តែរត់មិនរួច ក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១ កំពុងល្បាតតាមមូលដ្នានប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៣២០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គង់ វិឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ ជាសិស្ស ។

 

បើតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ​កំពុងដាក់ល្បាតក្នុងមូលដ្នាន ស្រាប់តែប្រទះឃើញក៏បានតាមដានពីក្រោយ ស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាក NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FL-1424 តាមបណ្ដោយផ្លូវលេខ៣២០ ស្រាប់តែមានជនរងគ្រោះបានដេញតាមពីក្រោយ ហើយស្រែកថា ជួយផងចោរឆក់!!! ភ្លាមៗនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ដែលកំពុងល្បាតបានដេញតាមពីក្រោយរហូត ទើបឃាត់ខ្លួនបានជនសង្ស័យតែម្តង។

ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ការបូបពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួនាំចាត់ការតាមនីតិវិធី ។ចំណែកកាបូបជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ប្រគល់ឲ្យម្ចាស់វិញផងដែរ៕

RELATED ARTICLES