Thursday, April 18, 2024
Homeព័ត៌មានជាតិឌុបសង្សារដើរលេងម៉ោង១១យប់ ចោរប្លន់យកម៉ូតូទៅបាត់

ឌុបសង្សារដើរលេងម៉ោង១១យប់ ចោរប្លន់យកម៉ូតូទៅបាត់

​ភ្នំពេញ ៖ យុវជនម្នាក់​ជិះម៉ូតូដឹកស្រីស្នេហ៍ដើរលេង ត្រូវក្រុមចោរវាយប្លន់យកម៉ូតូបាត់ដោយសុវត្ថិភាព បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែកញ្ញា តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតចំណុចប្រេងឥន្ធនៈសាវីមិច ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះ ប៊ុត ចំរុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្តាត់ពងទឹក​ ខណ្ឌដង្កោ មានស្រុកកំណើតនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាកហុងដាឌ្រីម​ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1FR-1705 ជិះគ្នា២នាក់ ស្រី១ប្រុស១ ។

​ប្រភពព័ត៍មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះបានឌុបនារីម្នាក់ត្រូវជាសង្សារដើរលេង ដោយជិះចេញពីបុរី​​សន្តិភាព២ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ក្នុងទិសដៅបញ្រ្ចាសគ្នា ហើយនៅពេលដែលជនសង្ស័យឃើញជនរងគ្រោះ ហើយបានជិះបត់ត្រឡប់ក្រោយជិះគៀបម៉ូតូជនរងគ្រោះ ហើយបានយកដុំឥដ្ឋគប់ទៅលើជនរងគ្រោះ
បណ្តាលឲ្យត្រូវក្បាលផ្នែកខាងស្តាំ ធ្វើឲ្យរងរបួសស្រាល ជនរងគ្រោះភ័យពេក បានបើកចូលការាស់សាំង ហើយត្រូវជនសង្ស័យ​ដេញវាយ​ប្លន់យកម៉ូតូពីជនរងគ្រោះចេញទៅបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្តន្ទាទោសតាមច្បាប់ ៕

RELATED ARTICLES