Thursday, March 28, 2024
Homeព័ត៌មានជាតិសពស្ត្រីម្នាក់ត្រូវគេកាប់ផ្ទែមុខ រួចយកសាកសពផ្លុងចោលក្បែរប្រឡាយទឹក នៅកំពង់ឆ្នាំង

សពស្ត្រីម្នាក់ត្រូវគេកាប់ផ្ទែមុខ រួចយកសាកសពផ្លុងចោលក្បែរប្រឡាយទឹក នៅកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀល ថ្ងែទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយប្រជាពលរដ្ឋបានប្រទះឃើញការ៉ុងមួយត្រូវគេច្រកសពស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណ យកមកបោះចោលនៅក្បែរប្រឡាយទឹក តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិព្រៃពីស ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោក ម៉ាត់ លី អធិការនគរបាលស្រុកកំពង់ត្រឡាច​ បានឲ្យដឹងថា ក្រោយពីបានប្រទះឃើញការ៉ុងគួរឲ្យសង្ស័យនៅចំណុចខាងលើនេះ សមត្ថកិច្ចក៏បានស្រាយមាត់ការ៉ុងមើល បានឃើញសពស្ត្រីម្នាក់មិនស្គាល់អត្តសញ្ញាណមានអាយុប្រមាណជាង៤០ឆ្នាំ ត្រូវឃាតករកាប់លើផ្ទៃមុខច្រើនកាំបិត ច្រកក្នុងការ៉ុងពណ៌ខៀវមួយនេះ ។ ចំណែកភិនភាគសពជនរងគ្រោះ គឺមានសម្លៀកបំពាក់បែបដេកពេលយប់ ដោយស្លៀកសារ៉ុងពុម្ពពណ៌ក្រហមផ្កាពណ៌ស  ពាក់អាវដៃវែងពណ៌ឈាមជ្រូក មាឌធាត់ ។ ក្នុងរឿងនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្ម និងបានសន្និដ្ឋានថា ស្ត្រីរងគ្រោះអាចជាអ្នករស់នៅក្រៅខេត្តកំពង់ឆ្នាំង ត្រូវឃាតករសម្លាប់ច្រកក្នុងការ៉ុងដឹកតាមរថយន្ត យកមកបោះចោលនៅចំណុចខាងលើនេះ។

ទាក់ទងក្នុងរឿងនេះ សមត្ថកិច្ចសុំអំពាវនាវរកសាច់ញាតិជនរងគ្រោះ បើបាត់សមាជិកក្នុងគ្រួសារដែលមានភិនភាគដូចខាងលើនេះ សូមទំនាក់ទំនងមកអធិការដ្ឋាននគរបាលស្រុកកំពងត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីបំភ្លឺអំពីហេតុការណ៍បាត់ខ្លួនជនរងគ្រោះ ក្នុងរឿងឃាតកម្មខាងលើនេះ និងដើម្បីសហការជាមួយសមត្ថកិច្ចវែកមុខចាប់ខ្លួនឃាតករមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES