Thursday, April 25, 2024
Homeព័ត៌មានជាតិមនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តហ៊ីយ៉ាន់ដាយ បុករថយន្តសាំងយ៉ុង

មនុស្ស៥នាក់រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តហ៊ីយ៉ាន់ដាយ បុករថយន្តសាំងយ៉ុង

ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកទៅបុករថយន្ត ម៉ាកសាំងយ៉ុង បណ្ដាលអោយមនុស្ស៤នាក់រងរបួសធ្ងន់ និង២នាក់រងរបួសស្រាលហេតុការណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ០៦ត្រង់ចំណុច ភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជនរងគ្រោះទាំង៤នាក់នោះ ត្រូវបានគេស្គាល់ឈ្មោះថា  ទី១ ឈ្មោះ ញ៉េសុខ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិវាំង ឃុំ តាំងក្រសាំង ស្រុកសន្ទុក (របួសធ្ងន់) ទី២ ឈ្មោះ អិត ស្រីអូន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសធ្ងន់) ទី៣ ឈ្មោះ អ៊ុកសាវឿន ភេទស្រី អាយុ49ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសស្រាល) និងទី៤ ឈ្មោះ ហៀក ដានី ភេទស្រី អាយុ32ឆ្នាំ រស់នៅភូមិជាមួយគ្នា (របូសស្រាល)។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3A-7975 អ្នកបើកជនមិនស្គាល់អត្តសញ្ញណបានរត់គេចខ្លួនបាត់បន្ទាប់ពីកើតហេតុ បានបើកទៅបុករថយន្តម៉ាកសាំងយ៉ុង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-5954 បើកដោយឈ្មោះសែម ដារ៉ា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិវាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បណ្ដាលឲ្យរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានបញ្ចូនជនរងគ្រោះទាំង៤នាក់ ទៅមន្ទីរពេទ្យបង្អែកបារាយណ៌ សន្ទុក និងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីឲ្យភាគីសងខាងចូលខ្លួនមកដោះស្រាយគ្នា៕​

RELATED ARTICLES