Thursday, April 25, 2024
Homeព័ត៌មានជាតិអុជធូបនៅខាងលើផ្ទះ ដើរចុះមកក្រោម ធ្លាក់កំទេចធូប ឆាបឆេះផ្ទះមួយដង្ហើមចង្រិត

អុជធូបនៅខាងលើផ្ទះ ដើរចុះមកក្រោម ធ្លាក់កំទេចធូប ឆាបឆេះផ្ទះមួយដង្ហើមចង្រិត

ភ្នំពេញ : រដូវសែនក្បាលទឹកស្រ្តីវ័យចំណាស់អុជធូបនៅជាន់ទីមួយ ហើយចុះមកខាងក្រោមបានមួយសន្ទុះហុយផ្សែងផ្អើលប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ច កាលវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៦៩BT ក្រុម១ ស្ថិតនៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

ប្រភពព័ត៍មានពីស្រ្តីម្ចាស់ផ្ទះ មានឈ្មោះ គុយ និ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ បានប្រាប់ថា ដោយមុនកើតហេតុព្រឹកនេះជាថ្ងៃសែនក្បាលទឹក កូនចៅទិញផ្លែឈើ និងមាន់ទាដើម្បីសែន ហើយបានរៀបចំផ្លែឈើដាក់សែននៅលើផ្ទះជាន់ទី១ រួចចុះមកក្រោមរៀបចំសែន ក្រោយមកប្រជាពលរដ្ឋរត់មកប្រាប់ថា ផ្ទះជាន់មួយភ្លើងឆេះហុយផ្សែង ទើបគាត់ហៅកូនប្រុសឲ្យទៅត្រួតពិនិត្យ ក៏ឃើញភ្លើងឆេះកន្លែងគាត់អុជធូ រួចបើកទ្វារបង្អួចដើម្បីឲ្យផ្សែងចេញមកក្រៅ អ្នកជិតខាងក៏បានយកបំពង់មកបាញ់ពន្លត់តែម្ដង។

សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ដោយមានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទថាមានករណីភ្លើងឆេះផ្ទះហុយផ្សែងចេញមកខាងក្រៅខ្លាំងណាស់ សូមសមត្ថកិច្ចជួយហៅរថយន្តពន្លត់អគ្គីភ័យផង ហើយក៏ប្រញាប់ប្រមូលកម្លាំងចុះមកដល់ ត្រូវប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គីភ័យ ហើយក៏បានសួរនាំម្ចាស់ផ្ទះជាករណីគាត់អុជធូបទុកចោល ធ្លាក់កំទេចធូបបណ្ដាលឥឲ្យឆាបឆេះ តែមិនមានការខូចខាតសម្ភារ:អ្វីនោះទេ ករណីខាងលើនេះក៏មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យដែរ ហើយសមត្ថកិច្ចអំពាវនាវដល់ប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នានៅរដូវសែនក្បាលទឹកផងដែរ ចៀសវាងហានិភ័យផងដែរ ៕

RELATED ARTICLES