Wednesday, April 24, 2024
Homeព័ត៌មានជាតិហួសចិត្ត!!! ចោរស្រីអារសោទ្វារបន្ទប់លួចខោខ្លីមនុស្សប្រុស ត្រូវប៉ូលិសចាប់ខ្លួន

ហួសចិត្ត!!! ចោរស្រីអារសោទ្វារបន្ទប់លួចខោខ្លីមនុស្សប្រុស ត្រូវប៉ូលិសចាប់ខ្លួន

ភ្នំពេញ៖ នារីជាជាជនសង្ស័យម្នាក់បានអាសោបន្ទប់ជួលលួចយកខោខ្លីមិនសម្រេច ត្រូវសមត្ថកិច្ចប៉ុស្តិ៍ព្រៃស ចាប់វ៉ៃខ្នោះ ហេតុការណ៍នេះកាលពីម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

នារីជាជនង្ស័យមានឈ្មោះសី អាលី ហៅពៅ ភេទស្រី អាយុ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ ចំណែកជនរងគ្រោះ មានឈ្មោះមឿន សារិ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ។

បើតាមសម្ដីពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានចាក់សោទ្វារបន្ទប់ ហើយទៅធ្វើការដូចសព្វដង ស្រាប់តែមាននារីជាជនសង្ស័យបានជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DH-7530 មកធ្វើសកម្មភាពប្រើផ្លែរណាអារដែក អារកាត់មេសោរទ្វារផ្ទះរបស់គេ រួចបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះរើកកាយសម្ភារៈលួចយកបានខោខ្លីពណ៌ត្រេអ៊ីចំនួន១ ហើយឡើងជិះបម្រុងគេចខ្លួន ពេលនោះក៏មានអ្នកជិតខាងបានឃើញ និងបានទូរស័ព្ទទៅប្រាប់រូបគេ ពេលដែលគេមកដល់ ក៏បានឃើញសកម្មភាពនេះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យមកសួរនាំនូវប៉ុស្តិ៍នគរបាលព្រៃស។

បច្បន្ននារីជាជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកំពុងតែសាកសួរនៅអធិការខណ្ឌដង្កោនិងកសាងសំណូមរឿងបញ្ចូនទៅលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

RELATED ARTICLES