Thursday, April 25, 2024
Homeព័ត៌មានជាតិជាប់គុក៥ឆ្នាំ ដោយសារព្រមព្រៀងរួមភេទជាមួយអនីតិជន តែត្រូវឳពុកម្តាយខាងស្រីចាប់ខ្លួន

ជាប់គុក៥ឆ្នាំ ដោយសារព្រមព្រៀងរួមភេទជាមួយអនីតិជន តែត្រូវឳពុកម្តាយខាងស្រីចាប់ខ្លួន

ភ្នំពេញ​៖ នៅ​ថ្ងៃទី​០៤ ខែ​ក​ញ្ញ​ ឆ្នាំ​២០១៧​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ផ្តន្ទាទោសជនជាប់ចោទ​ម្នាក់​ វ័យ​១៦​ឆ្នាំ ដាក់ពន្ធនាគារ២​ឆ្នាំ​៦​ខែ ពីបទរួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ តា​មមាត្រា​៤២ នៃ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង​បង្គាប់​ឱ្យអាណាព្យាបាល​ជនជាប់ចោទ​សង​សំណង​ដល់​ដើមបណ្តឹង​ចំនួន៤​លាន​រៀល​។

​ជនជាប់ចោទ​ឈ្មោះ ធឿន រ៉ា​វីត អាយុ​១៦​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ យោងតាម​ពាក្យ​បណ្ដឹ​ង​របស់​អាណាព្យាបាល​ខាង​ស្រី​វ័យ​១៤​ឆ្នាំ ពីបទរួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ ។​ ​ក្នុង​ពាក្យបណ្តឹង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​ឌុប​ជនរងគ្រោះពី​ផ្ទះ​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ នាំទៅ​ផ្ទះសំណាក់​ដើម្បី​រួមភេទ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ បានសម្រេច​ម្ដង ។​

​លុះដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ទូរស័ព្ទ​មក​បបួល​ជនរងគ្រោះ​ម្ដងទៀត ក៏ត្រូវ​ឪពុកម្ដាយ​មានការ​សង្ស័យ និង​បាន​ហៅ​កូនស្រី​មក​សួរ​ជីកឫស​ជីក​គល់​ ទើប​ធ្លាយ​រឿង​។​ឪពុកម្តាយ​ខាង​ស្រី​ក៏បាន​ប្រើល្បិច​ទូរស័ព្ទ​ណាត់​ជនសង្ស័យ​ឲ្យ​មកជួប​នៅផ្ទះ​របស់ខ្លួន ​ហើយ​បាន​ឃាត់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ តែម្ដង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ ខ្លួន​ពិតជា​បាន​ស្រឡាញ់គ្នា​ ហើយ​បាន​ព្រមព្រៀង​រួមភេទ​ជាមួយ​ជនរងគ្រោះ​ ដោយ​គ្មាន​ការបង្ខិតបង្ខំ​ឡើយ​៕

RELATED ARTICLES