Saturday, April 20, 2024
Homeព័ត៌មានជាតិប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច​ ​បាន​ឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីនដល់វិទ្យល័យព្រែកឯង

ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច​ ​បាន​ឧបត្ថម្ភកុំព្យូទ័រ និងម៉ាស៊ីនព្រីនដល់វិទ្យល័យព្រែកឯង

ភ្នំពេញ៖ កាលពីថ្ងៃទី04 ខែកញ្ញា ឆ្នាំ 2017 ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) បានឧបត្ថម្ភកុំព្យូទ័រចំនួន15គ្រឿង និងម៉ាស៊ីនបោះពុម្ពមួយគ្រឿង ទៅផ្តល់ឱ្យវិទ្យាល័យព្រែកឯង។

ពិធីប្រគល់​អំណោយ​នេះក្រោមអធិបតីភាពលោក Dato’ Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ​​ លោកប៉ាង ​វិសុទ្ធ នាយកសាលា លោកអ្នកគ្រូបង្រៀន និងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង។

លោកប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានចែករំលែកពីការលំបាកដែលសិស្សានុសិស្សបានជួបប្រទះ​ដោយ​សង្កត់ធ្ងន់ថា កន្លងមក​ សាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ​ ប៉ុន្តែ​កុំព្យូទ័រ​ទាំង​អស់​​ចាស់ ហើយមិនអាចប្រើកើតទេ។ ដូច្នេះលោកគ្រូត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមក​បង្រៀន​សិស្ស​អំពីទ្រឹស្តី​កុំព្យូទ័រ​ ដោយ​មិន​បានអនុវត្តជាក់ស្តែងនោះទេ។

លោក Dato’ Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច បានថ្លែងថា “តាមរយៈការអប់រំនេះហើយដែលបានមនុស្ស ដូចជារូបគាត់ដែរអាចងើបចេញពីវដ្តនៃភាពលំបាក និងភាពក្រីក្រ។ គាត់ជឿជាក់ថា ការអប់រំល្អ គឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង”។

លោកបានបន្តទៀតថា “យើងមានអារម្មណ៍ថា​យើងត្រូវធ្វើអ្វីមួយ​ នូវពេលបានដឺងថា​ សិស្សានុសិស្សនៅ​ក្នុង​សាលា​នេះមិនអាចរៀនជំនាញកុំព្យូទ័រ ដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះ​វាមានសារៈសំខាន់ណាស់ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រ ដើម្បីធានាថា ពួកគេមានឱកាសស្មើភាពដើម្បីប្រកួតប្រជែង និងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ”។

លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះ​ប្រធាន​ក្រុមហ៊ុន​ស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ដែលបានប្រគល់កុំព្យូទ័រចំនួន15គ្រឿង ​និងម៉ាស៊ីន​ព្រីនមួយ​គ្រឿង ​ហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រ ដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។ បន្ទាប់ពីទទួលបាន​កុំព្យូទ័រ​ថ្មី​​នៅថ្ងៃនេះ សាលានឹងរៀបចំបង្រៀនសិស្ស 280នាក់ ក្នុង១ខែ ដើម្បីរៀននិងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ។

លោក Dato’ Sri Idris Jala បាននិយាយថា “យើងសង្ឃឹមថា​ កិច្ចខិតខំប្រឹងប្រែង​របស់យើង នឹង​ជួយ​កាត់​បន្ថយ​ផលលំបាកដែលសិស្សានុសិស្សកំពុងប្រឈមមុខ ​និងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង​។​ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សម្ភារៈទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវ​​ និងប្រើប្រាស់យ៉ាង​មានប្រសិទ្ធភាព​ក្នុង​រយៈពេលវែង​ ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រធានក្រុមហ៊ុន HEINEKEN ប្រចាំតំបន់អាស៊ី​ប៉ាស៊ី​ហ្វិច “៕

RELATED ARTICLES