Saturday, April 27, 2024
Homeព័ត៌មានជាតិកូនប្រសារំលោភសម្លាប់ម៉ែឪក្មេក រឹត​កសម្លាប់កូនស្រី តុលាការសម្រេចចោទប្រកាន់ ប្រឈមជាប់គុក​១​ជីវិត

កូនប្រសារំលោភសម្លាប់ម៉ែឪក្មេក រឹត​កសម្លាប់កូនស្រី តុលាការសម្រេចចោទប្រកាន់ ប្រឈមជាប់គុក​១​ជីវិត

ភ្នំពេញ ​៖​ ជនសង្ស័យ​ជាកូនប្រសាដែលចាប់រំលោភម៉ែក្មេក ច្របាច់កសម្លាប់ឪក្មេក និងរឹត​កសម្លាប់កូនស្រីបង្កើតនោះ ទីបំផុតនៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧ តុលាការបានសម្រេចចោទប្រកាន់​«ឃាតកម្ម​គិត​ទុកជា​មុន​»  ប្រឈមជាប់គុក​១​ជីវិត។

​លោក ងិ​ន ពេ​ជ ព្រះរាជអាជ្ញា​រង​នៃអយ្យការអម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់ជនសង្ស័យ​ឈ្មោះ អង សំណាង ដែលចាប់រំលោភសម្លាប់ម៉ែក្មេក ច្របាច់កសម្លាប់ឪក្មេក និងរឹត​កសម្លាប់កូនស្រីបង្កើត ​ពី​បទ​ ​«ឃាតកម្ម​គិត​ទុកជា​មុន​» ​តាម​មាត្រា២០០ ​នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​មួយ​ជីវិត ។

​បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យដឹង​ថា បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​នឹង​ត្រូវ​បញ្ជូនទៅឃុំខ្លួន​បណ្ដោះអាសន្ន ​បន្ទាប់ពីចៅក្រម​ស៊ើបសួរ​ចេញ​ដីកាត​តាម​នីតិវិធី ។

គួរបញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ អង សំណាង ហៅ​ខ្មៅ អាយុ​២៥​ឆ្នាំ អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​ទួល​អា​ទិន ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ប្រពន្ធ​ឈ្មោះ សា​ខុន អាយុ​២២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ មានលំនៅក្នុង​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

ជាឃាតករដៃឆៅដែលបានរឹតកសម្លាប់កូនស្រីបង្កើត ឈ្មោះ ពេ​ជ ចរិយា ភេទ​ស្រី អាយុ​២​ឆ្នាំ និង​ច្របាច់កសម្លាប់ឪពុកក្មេក​ឈ្មោះពេ​ជ ជឿ អាយុ​៥៧​ឆ្នាំ ក្រោយពេលចាប់រំលោភម៉ែក្មេក មិនបានសម្រេច ត្រូវប្រពន្ធប្តឹងលែង​ ។

លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកញ្ញា ឆ្នាំ​២០១៧ ថា កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ពឹង​ឱ្យ​ម្តាយក្មេក​ជួយ​កោសខ្យល់​ នៅ​លើ​គ្រែ​ក្រោមផ្ទះ ស្រាប់តែ​ពេល​កំពុង​តែ​កោសខ្យល់​នោះ ជនសង្ស័យ​កើត​អារម្មណ៍​ចង់​រួម​ភេទ ក៏​បាន​យកដៃ​ស្ទាប​គូទ​ម្តាយក្មេក ធ្វើឲ្យម្តាយក្មេក​ភ្ញាក់ ​ស្រែក​ឆោឡោ​ ក៏ត្រូវជនសង្ស័យ​ច្របាច់កម្តាយក្មេកកុំឲ្យស្រែក ។ លុះ​បែក​ការ​ដឹង​ដល់​ប្រពន្ធ​ជនសង្ស័យ​ ទើបនៅព្រឹក​ឡើង​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ ប្រពន្ធ​របស់​ជនសង្ស័យ បាន​នាំ​ម្តាយ​ទៅ​សាលាឃុំ​រមាំង​ថ្កើ​ល ដើម្បី​ប្តឹង​សុំ​លែងលះ​ប្តី  ហើយដំបូងជនសង្ស័យ​មិន​ព្រម​លែងលះ​ទេ តែដោយ​គ្មាន​ជម្រើស​ទើប​ជនសង្ស័យ​យល់ព្រម​ផ្តិត​មេដៃ​លែងលះ​ ដោយ​ជនសង្ស័យ​បាន​ទាមទារ​យក​កូនស្រី​មក​ចិញ្ចឹម ហើយ​ប្រពន្ធ​បាន​យល់ព្រម ​។ ក្រោយមក ជនសង្ស័យ​បាន​នាំ​កូនស្រី​មក​ស្នាក់​នៅ​ជាមួយ​ប្អូនស្រីបង្កើត ​នៅ​បន្ទប់​ជួល​លេខ​១០៨ ផ្លូវ​បេតុង ក្រុម​២ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ចបានបន្ត​ថា នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្តស្វាយរៀង ដើម្បី​សុំ​ប្រពន្ធ​រួម​រស់នៅ​ជាមួយ​គ្នា​វិញ តែ​ប្រពន្ធនិង​ម្តាយក្មេក ព្រមទាំងបងប្អូន​ខាង​ប្រពន្ធ​មិន​យល់ព្រម ហើយ​បាន​ដេញ​ជនសង្ស័យ​ចេញពី​ផ្ទះ​ទើប ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​ពី​ខេត្តស្វាយរៀង ​ត្រឡប់​មក​ភ្នំពេញ​វិញ​ ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០១៧ ជនសង្ស័យ​បាន​​យក​ខ្សែភ្លើង​ចងរឹត​កកូន​ស្រី​របស់​ខ្លួន​ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍ ​បណ្តាល​ឱ្យ​កូនស្រី​ខ្លួន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ​។ ប៉ុន្តែមុនពេលរឹតកសម្លាប់កូនស្រី ជនសង្ស័យបានសរសេរ​លិខិត​បណ្តាំ​មួយ​សន្លឹក ​មាន​ខ្លឹមសារ​ថា « សូម​ម៉ែ​យក​ក្រដាស​នេះឲ្យ​អូន​សា​ខុន បង​លា​ហើយ បង​សម្លាប់​ខ្លួន​ពីរ​នាក់​ឪ​កូន ដោយសារ​អូន​ស្អប់​បង បង​លា​ទាំង​អាល័យ តែ​បង​សូមប្រាប់​អូន​ថា ទោះបីជា​បង​ស្លាប់ ក៏​បង​នៅ​តែ​ស្រឡាញ់​អូន »។

ក្រោយ​ពី​ជនសង្ស័យ​ធ្វើ​សកម្មភាព​សម្លាប់​កូនស្រី​របស់​ខ្លួន​រួច​មក ជនសង្ស័យ​បាន​​យក​ខ្សែភ្លើង​នោះ​មក​ចងក​សម្លាប់​ខ្លួនឯង តែ​ដោយសារ​តែ​តឹង​កពិបាក​ខ្លាំង​ពេក ទើប​ជនសង្ស័យរើ​បម្រះ​បណ្តាល​ឱ្យ​ដាច់​ខ្សែ​ធ្លាក់​មក​ដី ហើយក៏​លែង​ចង់​សម្លាប់​ខ្លួន​ទៀត ក៏​នឹក​ចង់​សងសឹក​គ្រួសារ​ម្តាយក្មេក​វិញ​ ទើបជនសង្ស័យ​បាន​ធ្វើ​ដំណើរ​ជិះ​រថយន្តឈ្នួល​ទៅ​កាន់​ខេត្តស្វាយរៀង ចូល​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង ជួប​ឪពុកក្មេកដែល​កំពុង​តែ​សម្រាក​ព្យាបាលជំងឺ​។ ពេល​ទៅ​ដល់ ជនសង្ស័យ បាន​និយាយ​ប្រាប់​រឿង​ដែល​ខ្លួន​ និង​ម្តាយក្មេក​ឈ្លោះ​គ្នា​ឱ្យ​ឪពុកក្មេក​បានដឹង  ឪពុកក្មេកបាន​ហាមថាកុំ​និយាយ​នាំឱ្យ​ខ្មាស​គេ និង​បានឱ្យ​ជនសង្ស័យ​ជួយ​ជូន​គាត់​ទៅ​បន្ទប់ទឹក​បត់ជើង ។ ពេល​នោះ ឃើញ​មានឱកាស​ល្អ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាពច្របាច់ក​ឪពុកក្មេក រួច​ចាប់​ជ្រមុជ​ក្បាល​ចូល​ទៅ​ក្នុង​ទឹកបង្គន់ រហូត​ដល់​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​ ។

ប្រភពដដែលបានបន្តថា ក្រោយ​ពេល​ធ្វើ​សកម្មភាពច្របាច់ក​សម្លាប់ឪពុកក្មេក​រួច ជនសង្ស័យ​បាន​គេចខ្លួនទៅ​ស្រុក​កំណើត ខេត្តកំពង់ស្ពឺ។ លុះដល់​ព្រឹក​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ក៏ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង​។

ជនសង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាពចាប់រំលោភម៉ែក្មេក ​សម្លាប់​កូនស្រី​បង្កើត និង​ឪពុកក្មេក​របស់​ខ្លួន​ប្រាកដ​មែន​ ។

ទោះជាយ៉ាងណា​ ឈាមស្រែក ស្បែកហៅ ពេលនេះឃាតករដ៏សាហាវឃោរឃៅនេះ ត្រូវបានចាប់ខ្លួន និងត្រូវបានតុលាការសម្រេចចោទប្រកាន់ ពីបទ​«ឃាតកម្ម​គិត​ទុកជា​មុន​»  ជាទោសដែលប្រឈមជាប់គុក​១​ជីវិត៕

RELATED ARTICLES