Saturday, April 20, 2024
Homeព័ត៌មានជាតិជនជាតិអង់គ្លេស សង្ស័យបែកថ្នាំ ដើរស្រាតពេញផ្លូវ ហើយ​រកវ៉ៃសមត្ថកិច្ចទៀត

ជនជាតិអង់គ្លេស សង្ស័យបែកថ្នាំ ដើរស្រាតពេញផ្លូវ ហើយ​រកវ៉ៃសមត្ថកិច្ចទៀត

ភ្នំពេញ ៖ បុរសជនជាតិអង់​គ្លេសម្នាក់ វ័យ​ជាង៣០ឆ្នាំ​ ទើបមកពីជក់កញ្ឆា រហូតវង្វេងវង្វាន់ស្មារតីដើរស្រាតខោអាវអស់រលីងនៅសល់តែខ្លួនននលគោក ត្រូវសមត្ថកិច្ចដេញចាប់ស្លៀកខោអាវឲ្យ ដើម្បីកុំឲ្យអាក្រក់មើលពេក ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពី​វេលាម៉ោង១០​យប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៥៦ កែងផ្លូវ២៦១ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២  ខណ្ឌទួលគោក។

បុរសដើរស្រាតមានឈ្មោះ ចន ភេទប្រុស អាយុ​ជាង៣០ឆ្នាំ​ ជាជនជាតិអង់គ្លេស ស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជនជាតិអង់គ្លេសម្នាក់​ មិនដឹងថា​ដើរមកពីណានោះទេ សង្ស័យបែកថ្នាំបានដើរស្រាតអត់មានពាក់ខោអាវ​ ​ហើយរត់ពេញផ្លូវ ដើរចូលក្នុងហាងផឹកស៊ី និង​ដើរចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល​ដល់សមត្ថកិច្ចចុះមកអន្តរាគមន៍ បែរជាត្រូវជនជាតិអង់គ្លេស​យកដំបងដេញវ៉ៃសមត្ថកិច្ច និងដេញវ៉ៃប្រជាពលរដ្ឋទៀត ទម្រាំ​សមត្ថកិច្ចដេញ​ចាប់បានយកខោអាវ​ពាក់ឲ្យ រួចឃាត់យកទៅប៉ុស្តិ៍នគរបាលទឹកល្អក់ទី២ ។

ក្រោយពេលទៅដល់ប៉ុស្តិ៍​សមត្ថកិច្ចបានសួរនាំទៅជនជាតិអង់គ្លេសនោះ បានសារភាពថា ខ្លួនទើបតែជក់កញ្ឆា ហើយមិនមានលុយទេ ព្រមទាំងបាត់លិខិតឆ្លងដែន មិនដឹងថាទៅណានោះទេ គ្រាន់តែដឹងថា​ជនជាតិអង់គ្លេសនេះដើរមកពីម្តុំផ្សារដីហុយតែប៉ុណ្ណោះ ។ បន្ទាប់ពីសួរនាំរួច​សមត្ថកិច្ចឲ្យស្រាកមួយយប់នៅប៉ុស្តិ៍ រង់ចាំព្រឹកស្អែកទៀតប្រគល់ទៅឲ្យខាងស្ថានទូត៕

RELATED ARTICLES