Wednesday, April 24, 2024
Homeព័ត៌មានជាតិមានចឹងដែរ!!! អផ្សុកដេកមិនលក់ ទៅនិយាយអាកូមលើផ្លូវរថភ្លើង ក៏ដេកលក់មួយភាំង ត្រូវរថភ្លើងកិនដាច់ភ្លៅទាំងសងខាង

មានចឹងដែរ!!! អផ្សុកដេកមិនលក់ ទៅនិយាយអាកូមលើផ្លូវរថភ្លើង ក៏ដេកលក់មួយភាំង ត្រូវរថភ្លើងកិនដាច់ភ្លៅទាំងសងខាង

ភ្នំពេញ ៖ ​បុរសម្នាក់ជាប្រជាការពារភូមិម្នាក់ អផ្សុកដេកមិនលក់ បានដើរទៅនិយាយអាយកូមនៅផ្លូវរថភ្លើង ហើយបានដេកលក់មួយភាំង ត្រូវរថភ្លើងកិនដាច់ភ្លៅទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវរថភ្លើងភ្នំពេញ-កំពង់សោម ស្ថិតនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ។

ជនរងគ្រោះឈ្មោះកែវ ពិសិទ្ធិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរប្រជាការពារភូមិ រស់នៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ ​មានប្រពន្ធឈ្មោះគង់ ចាន់ថា ​ អាយុ៣៩ឆ្នាំ មុខរបរលក់ចាប់ហួយនៅភូមិកើតហេតុខាងលើ​ ​មានកូន៥នាក់ (ស្រី១ ប្រុស៤) កូនបងអាយុ១៣ឆ្នាំ និងកូនប្រុស​ពៅ អាយុ៣ឆ្នាំ ជាកូនភ្លោះ ។

តាមប្រភពព័ត៌មានពីក្មេងម្នាក់ដើរឆ្លុះក្តាម បាននិយាយថា នៅមុនពេលកើតហេតុខាងលើរូបគាត់បានដើរឆ្លុះក្តាម ហើយមានរថភ្លើងបើកពីចេញពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ​បានមួយសន្ទុះក្រោយមក ស្រាប់តែឮសូរសម្រែកស្រែកហៅឲ្យជួយគាត់ផង នៅពេលនោះ
ដែររូបគាត់បានមកដល់ ស្រាប់តែឃើញបុរសរងគ្រោះខាងលើត្រូវរថភ្លើងកិនដាច់ជើងទាំង២ដាច់ត្រឹមភ្លៅ ក៏បានស្រែហៅក្រុមគ្រួសារមកមើល។

បើតាមប្រភពពីក្រុមគ្រួសារបស់ជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនរងគ្រោះ មិនស្រវឹងទេ ដោយសារគាត់អផ្សុកពេក បានកាន់អាយកូម ហើយដើរទៅលើផ្លូវរថភ្លើង ​ម្តាយរបស់ជនរងគ្រោះ ឈ្មោះជៀប សំអូន អាយុ៧៤ឆ្នាំ បាននិយាយផ្តាំទៅកូនគាត់ថា កូនឯងនិយាយអាយកូម កុំនិយាយក្បែរផ្លូវរថភ្លើងអី ក្រែងលោរថភ្លើងបើកកិនណាកូន ហើយគាត់បានចូលទៅដេកបាត់ទៅ ។

បើតាមសម្តីប្រជាការពារភូមិម្នាក់បាននិយាយាថា ពេលមុនពេលកើតហេតុជនរងគ្រោះខាងលើបាននិយាយតាមអាយកូមជាមួយគាត់ថា នៅលើថ្នល់រថភ្លើង ហើយជនរងគ្រោះបាននិយាយថា គាត់ងងុយដេកហើយ ហើយបន្ទាប់មកបានស្ងាត់បាត់ទៅ លុះមួយសន្ទុះក្រោយមក មាន ដំណឹងថា បុរសខាងលើត្រូវរថភ្លើងកិនដាច់ភ្លៅទាំង២បាត់ទៅហើយ។ ក្រោយពេលកើតហេតុជនរងគ្រោះខាងលើ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកពងទឹក បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសមៈ ៕

RELATED ARTICLES