Friday, April 19, 2024
Homeព័ត៌មានជាតិជូនសង្សារទៅផ្ទះម៉ោងជិត១យប់ ត្រូវចោរប្លន់យកម៉ូតូទៅបាត់

ជូនសង្សារទៅផ្ទះម៉ោងជិត១យប់ ត្រូវចោរប្លន់យកម៉ូតូទៅបាត់

ភ្នំពេញ ៖ បុរស២នាក់និងនារីម្នាក់ ទើបនឹងជិះម៉ូតូមកពីដើរលេងត្រឡប់ទៅផ្ទះវិញ ត្រូវជនសង្ស័យជិះ​ម៉ូតូទៅអែបជិត រួចធាក់ម៉ូតូផ្តួលប្លន់យកម៉ូតូទៅបាត់ ​កាលពីវេលាម៉ោង១២និង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅបណ្តោយផ្លូវជាតិលេខ៣  ស្ថិតក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ អឿ ផុន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងសំណង់រស់នៅភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ និងមិត្តភក្តិមានឈ្មោះស្រស់ រតនា ហៅខ្នាអាយុ២១ឆ្នាំ មុខរបរនៅផ្ទះភូមិជាមួយគ្នា ។ ម៉ូតូដែលជនសង្ស័យប្លន់យកទៅបាត់ ម៉ាកហុង​ដាឌ្រីម ​ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ មិនចាំស្លាកលេខ។

​ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានដឹកមិត្តភក្តិប្រុសម្នាក់ ដើរលេងនិងបានទៅយកមិត្តភក្តិស្រី​នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទៅជាមួយដែរ ។ លុះពេលដើរលេងរួចហើយ ជនរងគ្រោះបានជូនមិត្តស្រីទៅផ្ទះវិញ ខណៈពេលជិះទៅដល់ពាក់កណ្តាលផ្លូវ ក៏បានជួបជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ទៅជិតរួច​ហើយបានធាក់ផ្តួលម៉ូតូរួចហើយជនសង្ស័យស្ទុះទៅលើកម៉ូតូជិះចេញទៅបាត់ ។

​បន្ទាប់ពីកើតហេតុសមត្ថកិច្ច​ទៅមើលដល់កន្លែងហេតុ មានប្រជាពលរដ្ធចេញមកប្រាប់ថា នៅពេលកើតហេតុជនរងគ្រោះបានស្រែកហៅឲ្យគេជួយដែរ តែមិនមាននរណាហ៊ានជួយទេ។

ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ ហើយនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ពងទឹក ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកចាប់ជនសង្ស័យយកមក​ផ្តន្ទាតាមផ្លូវច្បាប់៕

RELATED ARTICLES