Friday, March 29, 2024
Homeព័ត៌មានជាតិបុរសវ័យអាយុ៧៣ឆ្នាំម្នាក់ ឡើងជាតិស្ករ បើករថយន្តបុករះម៉ូតូ២គ្រឿង របួសធ្ងន់និងស្រាល៣នាក់

បុរសវ័យអាយុ៧៣ឆ្នាំម្នាក់ ឡើងជាតិស្ករ បើករថយន្តបុករះម៉ូតូ២គ្រឿង របួសធ្ងន់និងស្រាល៣នាក់

ភ្នំពេញ៖ បុរសវ័យអាយុ៧៣ឆ្នាំម្នាក់ ដោយសារតែមានជំងឺលើសជាតិស្ករធ្វើទុក្ខ បានបើករថយន្តម៉ាករ៉េហ្វមួយគ្រឿង បុករះម៉ូតូមួយ២គ្រឿង រងរបួសធ្ងន់និងស្រាល៣នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែសីហាឆ្នាំ២០១៧ នៅចំណុចក្រុមហ៊ុនយីហោ (ម៉ាស៊ីននើរី អេឃ្លីបមេន លីស៊ីង គ្រុប) ផ្លូវលេខ៦ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

រថយន្តបង្កម៉ាករ៉េហ្វរ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG-3231 រងការខូចខាតបែកស្តុបខាងមុខផ្នែកខាងស្តាំ អ្នកបើកបរមានឈ្មោះអ៊ំ ហឿន ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅក្នុងបុរីសុភមង្គល តាមបណ្តោយផ្លូវលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា។

ចំណែកឯម៉ូតូរងគ្រោះទាំង២គ្រឿង ទី១ ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CP-8572 បើកបរដោយបុរសឈ្មោះ លី ថៃ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុប រងរបួសធ្ងន់ ស្នាក់នៅបន្ទប់ជួល សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ​និងម៉ូតូមួយគ្រឿងទៀត ម៉ាកធូឌេ ពណ៍ព្រីងទុំ អត់ស្លាក់លេខ ជិះ២នាក់ប្តីប្រពន្ធ ប្តីមានឈ្មោះ ព្រាប ពិសិដ្ឋអាយុ៣២ឆ្នាំ មានមុខរបរមន្ត្រីយោធា ប្រពន្ធមានឈ្មោះ រស់ ណារី អាយុ៣០ឆ្នាំ ទាំង២នាក់រងរបួសស្រាល និងមានទីលំនៅសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វា។


តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញរថយន្តបង្កបើកបរតាមផ្លូវលេខ៦ ក្នុងទិសដៅពីលិចទៅកើតម្នាក់ឯង ចំណែកឯម៉ូតូរងគ្រោះជិះគ្នា២នាក់ប្តីប្រពន្ធ បើកពីមុខរថយន្តបង្ក ក្នុងទិសដៅស្របគ្នា ខណៈពេលបើកបរមកដល់ចំណុចមុខបុរីសុភមង្គល បានបុកពីក្រោយម៉ូតូម៉ាកធូឌេ ជិះ២នាក់ប្តីប្រពន្ធ បណ្តាលឲ្យដួលរងរបួសស្រាលទាំង២នាក់។​

ប្រភពបន្តថា  បន្ទាប់ពីបុកម៉ូតូរួចរថយន្តបង្កបានព្យាយាមបើករត់ បានប្រហែលជាង២០០ម៉ែត្រ រថយន្តបង្កបានបើកបត់ត្រឡប់ក្រោយវិញ ស្រាប់តែបើកមកដល់ចំណុចមុខក្រុមហ៊ុនយីហោម៉ាស៊ីននើ រីអេឃ្លីបមេន លីស៊ីង គ្រុប បានបុកពីក្រោយម៉ូតូម៉ាកសេ១២៥ មួយគ្រឿងទៀត ដែលកំពុងបើកបរពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ក្រោយកើតហេតុត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជនតុសិត។​

បច្ចុប្បន្នរថយន្តបង្ក និងម៉ូតូរងគ្រោះទាំង២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា រង់ចាំធ្វើការដោះស្រាយតាមក្រោយ ចំណែកអ្នកបើរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន៕

RELATED ARTICLES