Friday, March 29, 2024
Homeព័ត៌មានជាតិរថយន្តកុងតឺន័របើកឆ្លងផ្លូវ បុករថយន្ត Ford​ រថយន្តកុងតឺន័រជ្រុលចង្កូតធ្លាក់ប្រឡាយទឹក បុកដើមអំពិលទឹកបារាំងបាក់១ដើម

រថយន្តកុងតឺន័របើកឆ្លងផ្លូវ បុករថយន្ត Ford​ រថយន្តកុងតឺន័រជ្រុលចង្កូតធ្លាក់ប្រឡាយទឹក បុកដើមអំពិលទឹកបារាំងបាក់១ដើម

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកឆ្លងផ្លូវបើកបុករថយន្តហ្វត ស៊េរីទំនើប ខូចមួយចំហៀង ហើយបានជ្រុលធ្លាក់ប្រឡាយទឹកបុករះដើមអំពិលទឹកបារាំងបាក់អស់មួយដើម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី០៦ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំលក់សាច់ក្រក ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

រថយន្តបង្កជាប្រភេទរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-7773 ​បើកបរឆ្លងផ្លូវពីត្បូងទៅជើង ។ ចំណែករថយន្តរងគ្រោះម៉ាកហ្វត រ៉េនជឺរ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ 1AP-6918 បើកបរក្នុងទិសដៅពីកើតទៅលិច ខូចមួយចំហៀងខាងឆ្វេង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ រងគ្រោះម៉ាក
ហ្វត រ៉េនជឺរ ពណ៌ស បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ៤នាក់ទៀត សរុប៥នាក់ ក្នុងនោះមានស្រ្តីម្នាក់ផងដែរ បើកបរក្នុងទិសដៅពីកើតទៅលិចយ៉ាងលឿន បន្ទាប់មកស្រាប់​តែឃើញរថយន្តកុងតឺន័របើកបរពីលិចទៅកើត ហើយបើកឆ្លងផ្លូវ ហើយនៅពេលនោះរថយន្តហ្វត រ៉េនជឺរ ​បានបើកគេចទៅខាងស្តាំរបស់ខ្លួន ​តែរថយន្តកុងតឺន័របានបើកឆ្លងផ្លូវទាំងល្បឿនលឿនបានជ្រុលទៅបុករថយន្តម៉ាកហ្វត រ៉េនជឺរ ចំហៀងខាងឆ្វេង បណ្តាលឲ្យ​ប៉ើងខ្ទាតទៅចិញ្ចើមផ្លូវម្ខាង ចំណែករថយន្តម៉ាកកុងតឺន័រ​ជ្រុលធ្លាក់ប្រឡាយទឹក​បានបុកដើមអំពិលទឹកបារាំង បណ្តាលឲ្យបាក់អស់មួយដើម តែមិនបង្ក​គ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ទេ ។

ក្រោយពេលកើតហេតុរថយន្តរងគ្រោះ ម៉ាកហ្វត រ៉េនជឺរ មានការខូចខាតខ្លាំងពេក
កំលាំងប៉ុសិ៍្តបានប្រគល់ឲ្យជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ធ្វើការវាស់វែង​យកទៅរក្សាទុករង់ចាំការដោះស្រាយ៕

RELATED ARTICLES