ម៉ិកស៊ិក៖ អភិបាលក្រុងមួយ ក្នុងចំណោមក្រុងដែលជា ច្រករបៀងសម្បូរដោយ អំពើហិង្សាគ្រឿង ញៀន នៅម៉ិកស៊ិក ត្រូវបានឃាតករបាញ់ សម្លាប់ ហើយលោកក៏ ជាចៅហ្វាយក្រុងទី២ ដែរដែលស្លាប់ បាត់បង់ជីវិត ក្នុងប្រទេសនេះរយៈពេលពីថ្ងៃ។
លោក Ambrosio Soto ជាចៅហ្វាយក្រុង Ciudad Altamirano ដែលគេស្គាល់ថា ជាតំបន់សម្រាប់ ឈ្មួញគ្រឿង ញៀនធ្វើ សកម្មភាពក្នុង រដ្ឋភាគខាងត្បូង Guerrero ។
ចំណែកអ្នកនាំពាក្យ រដ្ឋសាមីលោក Roberto Alvarez បានថ្លែងកាលពី ថ្ងៃអាទិត្យថាខ្មាន់កាំ ភ្លើងបានបិទផ្លូវហាយវេ ក្នុងក្រវ៉ាត់ផ្លូវដែល តភ្ជាប់រដ្ឋនេះ និងរដ្ឋក្បែរខាង Michoacan ដោយការចត រថយន្តដឹកទំនិញ ប្រភេទភិកអាប់ កណ្តាលផ្លូវនិង បានបើកការវាយ ប្រហារលើ រថយន្តរបស់ចៅហ្វាយក្រុង រូបនោះកាលពីយប់ថ្ងៃសៅរ៍។ លោកបានថ្លែងថា មន្ត្រីបម្រើការ នៅសហព័ន្ធពីរ នាក់ដែលជា អង្គរក្សរបស់ លោក Soto បានរងរបួស ផងដែរនៅក្នុង ការវាយ ប្រហារនោះ។
លោក Soto បានទទួលការគំរាមកំហែង ជាច្រើនលើកច្រើន សាហើយក៏ស្ថិតក្រោម ការការពារពីប៉ូលិសសហព័ន្ធផងដែរ។ ក្រុមជនសង្គមងងឹត គ្រឿងញៀន ក្នុងស្រុកបានគំរាមកំហែង រូបលោកដោយសារតែ លោកបានបដិសេធមិន សុខចិត្តប្រគល់ មួយផ្នែកនៃកញ្ចប់ ថវិកាក្រុងជា ថវិកាសម្រាប់ ទូទាត់ការការពារ។
ក្នុងអំឡុងពេល ប៉ុន្មាន ឆ្នាំថ្មីៗនេះម្ចាស់ អាជីវកម្មនានា ក្នុងក្រុង Ciudad Altamirano បានលើកឡើងថា ពួកគេត្រូវបានបង្ខំឲ្យបង់ ប្រាក់ជារូបភាព កំហែងយកដល់ សហក្រុមហ៊ុន គ្រឿងញៀន Knights Templars ។
គណៈបក្សបដិវត្តន៍ ប្រជាធិបតេយ្យ ដែលជាក្រុមឆ្វេង និយម បានថ្លែង ថាចៅហ្វាយក្រុង រូបនេះ បានចាត់ វិធានការណ៍ ការពារ ពិសេសបន្ទាប់ពីលោក ហ៊ានដាក់ពាក្យ បណ្តឹងថាកង ល្បាតសន្តិសុខ បានបោះបង់ចោល តំបន់នោះឬមិនទៅ ល្បាតនៅទីនោះ។
បក្សដដែល នេះបាន បញ្ជាក់ទៀតថា អភិបាលក្រុង៧៥នាក់ ហើយដែលត្រូវ បានសម្លាប់ កាលពីទសវត្សរ៍មុន។ កាលពីថ្ងៃសៅរ៍មាន ចៅហ្វាយក្រុងម្នាក់ និងមនុស្ស៤នាក់ ផ្សេងទៀតត្រូវ បានបាញ់ សម្លាប់ក្នុងទីក្រុង San Juan Chamula ក្នុងរដ្ឋ Chiapas ។