Thursday, March 28, 2024
Homeព័ត៌មានជាតិរថយន្តបែនដឹកថ្ម ជាន់ហ្រ្វាំងមិនសុី បុករះរថយន្ត២គ្រឿង និងម៉ូតូរឺុមក២គ្រឿង

រថយន្តបែនដឹកថ្ម ជាន់ហ្រ្វាំងមិនសុី បុករះរថយន្ត២គ្រឿង និងម៉ូតូរឺុមក២គ្រឿង

ភ្នំពេញ : រថយន្តបែនដឹកថ្ម ពណ៍ក្រហម គ្មានស្លាកលេខ បើកមកដល់ស្តុបជាន់ហ្រ្វាំងមិនសីុជ្រុលបុករះម៉ូតូ រឺុម៉កកង់បី រឺុកម៉កសណ្ដោងដឹកស្វាយ ខ្ទាតទៅបុករថយន្តម៉ាកតូយ៉ាតា TUNDRA ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AJ-៩០៤២ និងរថយន្តម៉ាកអូឌី ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ២AH-៧៧៥៧ បណ្ដាលឲ្យជាប់គាំងកណ្ដាលផ្លូវ កាលវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចស្តុបទួលទំពូង តាមផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។

អ្នកបើកបររថយន្តបង្ក មានឈ្មោះ ជឿ រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្តស្នាក់នៅភូមិសំបួស សង្កាត់ច្បារមន ក្រុងច្បារមន បានប្រាប់ថា ដោយមុនកើតហេតុគាត់មកដឹកកំទិចថ្មពីកោះពេជ្រ យកទៅចាក់នៅម្ដុំស្តាតអូឡាំពិក លុះមកដល់ផ្លូវម៉ៅសេទុងក្នុងទិសដៅពីកើតមកលិចមកដល់ស្តុប មានរថយន្ត និងម៉ូតូជាន់ហ្វ្រាំងតគ្នា គាត់ក៏ជាន់ហ្រ្វាំង តែរថយន្តហ្រ្វាំងមិនសីុ ទើបបុករះបន្តគ្នា បណ្ដាលឲ្យខូចខាតរថយន្ត២គ្រឿង ម៉ូតូរឺុម៉ក ១គ្រឿងនិងម៉ូតូរឺុកម៉កដឹកស្វាយ១គ្រឿង ក្រោយកើតហេតុក៏ទាក់ទងខាងមេការឲ្យមកធ្វើការដោះស្រាយ ។

បុរសម្នាក់មានឈ្មោះ ចាន់ ប៊ុនថេន អាយុ៣២ឆ្នាំ មុខរបរលក់ស្វាយ ស្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រាប់ថា ដោយមុនកើតហេតុគាត់ដឹកស្វាយចំណុះជិត២តោន តាមម៉ូតូសណ្ដោងរឺុម៉ក ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបែនដឹកថ្មមកបុកម៉ូតូរឺុម៉កកង់បី និងបុកម៉ូតូសណ្ដោងរឺុកម៉កដឹកស្វាយ ហើយគាត់ក៏ជ្រុលចង្កូតទៅបុករថយន្តម៉ាកតូយ៉ាតា TUNDRA ខូចខាតបែកខាងមុខចំហៀងខាងស្ដាំ រួចជ្រុលបុករថយន្តម៉ាកអូឌី១គ្រឿង ខូចខាតផ្នែកខាងក្រោយបន្តគ្នា គាត់រងរបួសបន្តិច តែគាត់គ្មានលទ្ធភាពសងរថយន្តទេ សុទ្ធតែស៊េរីទំនើប មានតែឲ្យរថយន្តបែនបង្កហេតុ ជាអ្នកសង ដោយសាររថយន្តបង្កបុក ទើបគាត់រេចង្កូតបុកបន្តបន្ទាប់បែបនេះ ។

សមត្ថកិច្ចនគរបាលផ្នែកវាស់វែងខណ្ឌចំការមន បានប្រាប់ថា ដោយមានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកថ្ម ជាន់ហ្វ្រាំងមិនសុីបុករះ ខូចខាតរថយន្តស៊េរីទំនើប២គ្រឿង ម៉ូតូរឺុកម៉កង់បី និងម៉ូតូសណ្ដោងរឺុកម៉កដឹកស្វាយ ក្នុងហេតុការណ៍នេះគ្រាន់តែខូចខាតសម្ភារប៉ុណ្ណោះ មិនបណ្ដាលឲ្យអ្នករងរបួសទេ ដោយរថយន្តច្រើនគ្រឿងបានប្រគល់ឲ្យខាងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកស្នងការរាជធានីភ្នំពេញ ដើម្បីមកវាស់វែងរួចយករក្សាទុកជាបណ្ដោះអាសន្នសិន៕

RELATED ARTICLES