Tuesday, April 23, 2024
Homeព័ត៌មានជាតិស្រវឹងស្រាបើករថយន្តបុករង្វង់មូលព្រហ្មមុខបួន

ស្រវឹងស្រាបើករថយន្តបុករង្វង់មូលព្រហ្មមុខបួន

ភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ី​ស្រវឹងស្រា បើករថយន្ត​លឿនដូចហោះ បួងចង្កូតរថយន្តអត់ទាន់ ​រេទៅបុកចំពីមុខទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអាធាត្រ ឈានចូលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវជាតិលេខ៦ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ត្រើយខាងកើត ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលយាមនៅគល់ស្ពានជ្រោយចង្វារ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញបុរសម្នាក់ស្រវឹងស្រា បើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AL-6476 ​បើក​ចុះ​ពីលើស្ពានជ្រោយចង្វារចាស់​ ទិសដៅពីលិចទៅកើត ក្នុងល្បឿន​យ៉ាងលឿនដូចហោះ លុះពេលដែលជិះចុះមកពីស្ពានវិញ មិនបានបន្ថយល្បឿនលឿនទេហើយបួងចង្កូតអត់ទាន់ ក៏រេចង្កូតជ្រុលទៅបុកខឿនរង្វង់មូលព្រហ្មមុខបួន ​ពេញទំហឹង បណ្តាលឲ្យបាក់អស់៣កង់ ចំណែកឯរថយន្តបង្កវិញមិនទាន់អស់ល្បឿននោះទេ បើកបាន​១០ម៉ែត្រ ដាច់កាឡេកង់ខាង​ឆ្វេងទៅមុខលែងរួច សំណាងល្អហើយដែលមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គ្រាន់តែខូចខាតសម្ភារៈ និងព្រទ្យសម្បត្តិរដ្ឋ។

បើតាមសំដីរបស់ម្ចាស់រថយន្ត​បានប្រាប់ឲ្យដឹងថា មូលហេតុដែលគាត់បើករថយន្តបុកខឿន គឺមកពីគាត់បើកគេចម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកជិះនៅពីមុខ ទើបបួងចង្កូតអត់ទាន់ក៏បុកតែម្តង។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

RELATED ARTICLES